ព្រះគម្ពីរ ព្រះយេស៊ូវ ​ជួយ​បុរស​ខ្វាក់​ម្នាក់​ឲ្យមើលឃើញ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១០ ខែឧសភា ឆ្នាំ២០២៥
យ៉ូហាន ៩ៈ១-៤១ John 9:1-41
Jesus helps a blind man see

 ថ្ងៃ​មួយ​​ព្រះយេស៊ូវ ​បាន​ទត​ឃើញ​បុរស​ម្នាក់​ដែល​ខ្វាក​តាំង​ពី​កំណើតមក។ បុរសនោះ​មិនធ្លាប់​ដែល​បាន​ឃើញ​ស្មៅ ឫ​ផ្ទៃមេឃ ឫ​មុខមាត់​របស់​ម្តាយ​គាត់ឡើយ។ ព្រះយេស៊ូវ ​បានយក​ធូលីដីខ្លះ​មក ហើយ​ស្តោះ​ទឹក​មាត់ដាក់លើវា ហើយ​បាន​ធ្វើ​វា​អោ​យ​ក្លាយ​ទៅ​ជាភក់។ បន្ទាប់​មក​ព្រះយេស៊ូ​វ បាន​យកភក់នោះ​ទៅលាបលើ​ភ្នែក​បុរស​នោះព្រះ​យេស៊ូវ ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​បុរសនោះ​អោយ​ទៅលាងភ្នែក​របស់​គាត់​នៅ​ឯ​ស្រះ​ទឹកចុះ។ បុរសនោះ​បាន​ទៅ ហើយ​លាងភ្នែក​របស់​គាត់​ដូចដែល​ព្រះ​យេស៊ូវ ​មាន​ព្រះ​បន្ទូល​ប្រាប់។ ពេលនោះ​បុរសនោះ​អាច​មើល​ឃើញ​បាន​ភ្លាម!
       នៅពេល​ដែល​បុរសនោះ​បាន​ទៅ​ដល់ផ្ទះ នោះ​មានមនុស្ស​ជាច្រើ​ន​បាន​ងឿង​ឆ្ងល់។ អ្នក​ខ្លះ​ក៏បាន​សួរ​ថា "តើ​នេះ​មិនមែន​ជា​បុរស​ដដែល ដែល​ធ្លាប់​អង្គុយ​សុំទាន ទេ​ឫ​អី?"។ អ្នក​ខ្លះ​ទៀត​និយាយថា "ទេ គាត់​គ្រាន់​តែ​មើល​ទៅ​ដូច​មនុស្ស​ខ្វាក់​ម្នាក់​នោះ តែប៉ុណ្ណោះ"។
     ប៉ុន្តែ​បុរស​ដែល​ខ្វាក់​ពីកំណើត​បាន​និយាយ​ថា "ខ្ញុំ​គឺជា​ម្នាក់​នោះឯង ព្រះយេស៊ូវ ​បាន​ធ្វើ​ភក់ខ្លះ ហើយ​ដាក់លើ​ភ្នែក​ទាំង​ពីរ​របស់ខ្ញុំ។ បន្ទាប់​មក ព្រះយេស៊ូ​វ បាន​មាន​ព្រះ​បន្ទូល​ប្រាប់ខ្ញុំ​អោយ​ទៅ​លាង​ភ្នែកនៅ​ឯ​ស្រះ​ទឹក​ទៅ ដូច្នេះ ខ្ញុំ​ក៏​បាន​ធ្វើ​តាម ហើយ​ឥឡូវ​នេះ ខ្ញុំ​អាច​មើល​ឃើញ​បានហើយ"។

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ១២