ព្រះគម្ពីរ កាឡាទី ២:១-១០
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥
១
លុះកន្លងក្រោយមក១៤ឆ្នាំ នោះខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយនឹងបាណាបាស ក៏យកទីតុសទៅជាមួយដែរ
២
ខ្ញុំបានឡើងទៅ តាមសេចក្ដីដែលបើកសំដែងមក ហើយបានបង្ហាញដំណឹងល្អ ដែលខ្ញុំថ្លែងប្រាប់នៅក្នុងពួកសាសន៍ដទៃ ឲ្យពួកអ្នកមុខបានស្គាល់ដោយឡែក ក្រែងខ្ញុំកំពុងតែរត់ ឬបានរត់ពីដើមនោះ ជាបែបឥតប្រយោជន៍យ៉ាងណា
៣
(តែគេមិនបង្ខំឲ្យទីតុស ជាសាសន៍ក្រេក ដែលនៅជាមួយនឹងខ្ញុំ បានកាត់ស្បែកទេ)
៤
ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមក ដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ
៥
តែយើងខ្ញុំមិនព្រមចុះចូលនឹងពួកនោះ សូម្បីតែ១ភ្លែតផង ដើម្បីឲ្យសេចក្ដីពិតរបស់ដំណឹងល្អ បាននៅស្ថិតស្ថេរជាប់នឹងអ្នករាល់គ្នា
៦
តែពួកអ្នក ដែលគេរាប់ទុកជាប្រសើរ ទោះបើគេជាអ្វីក៏ដោយ នោះឥតមានអំពល់អ្វីដល់ខ្ញុំទេ ព្រោះព្រះទ្រង់មិនរើសមុខអ្នកណាឡើយ ពួកអ្នកមុខនោះមិនបានបន្ថែមចំណេះអ្វីឲ្យខ្ញុំសោះ
៧
តែកាលគេបានឃើញថា ដំណឹងល្អសំរាប់ពួកមិនកាត់ស្បែក បានផ្ញើទុកនឹងខ្ញុំ ដូចជាដំណឹងល្អសំរាប់ពួកកាត់ស្បែក បានផ្ញើទុកនឹងលោកពេត្រុសដែរ
៨
(ដ្បិតព្រះ ដែលបណ្តាលឲ្យលោកពេត្រុស ធ្វើជាសាវកដល់ពួកកាត់ស្បែក នោះបានបណ្តាលឲ្យខ្ញុំ ធ្វើជាសាវកដល់ពួកសាសន៍ដទៃដែរ)
៩
ហើយកាលបានឃើញព្រះគុណ ដែលទ្រង់ប្រទានមកខ្ញុំ នោះលោកយ៉ាកុប លោកកេផាស នឹងលោកយ៉ូហាន ដែលគេរាប់ទុកជាសសរទ្រូង លោកបានលូកដៃស្តាំមកទទួលខ្ញុំ នឹងបាណាបាស ក្នុងសេចក្ដីប្រកបគ្នា ដើម្បីឲ្យយើងខ្ញុំទៅឯសាសន៍ដទៃ ហើយលោកទៅឯពួកកាត់ស្បែកវិញ
១០
លោកផ្តាំឲ្យតែយើងខ្ញុំនឹងចាំពីពួកអ្នកក្រ ជាការដែលខ្ញុំឧស្សាហ៍ខំធ្វើដែរ។
អានព្រះគម្ពីរទាំងមូលក្នុងរយៈមួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ៦-៧