ព្រះគម្ពីរ ព្រះយេស៊ូវ ស្រឡាញ់ក្មេងៗ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៣ ខែឧសភា ឆ្នាំ២០២៥
ម៉ាថាយ​ ១៩:១៣-១៥ ម៉ាកុស ១០:១៣-១៦ លូកា ១៨​​:១៥-១៧ Matthew 19:13-15; Mark 10:13-16; Luke 18:15-17
Jesus love children

ថ្ងៃមូយព្រះយេស៊ូវ កំពុងតែងបង្រៀនមិនត្តសំឡាញ់របស់ទ្រង់ និងមនុស្សផ្សេងទៀតអំពីព្រះអម្ចាស់។​ ពួកគេកំពុងស្ដាប់យ៉ាងយកចិត្តទុកដាក់នូវអ្វីៗដែលព្រះយេស៊ូវ កំពុងតែមានព្រះបន្ទូល។​ ភ្លាមនោះមានមនុស្សមួយក្រុមបានមកជួបព្រះយេស៊ូវ។​
     ព្រះយេស៊ូវ និងមិត្តសំឡាញ់បស់ទ្រង់បានសម្លឹងមើលទៅមនុស្សទាំងនោះ និងបានឃើញថាគឺជាក្មេងៗ ហើយនិងឪពុកម្ដាយរបស់គេ។​ ក្មេងៗទាំងអស់ និងម្ដាយឪពុករបស់គេមានការរំភើបចិត្តជាខ្លាំង ដែលបានឃើញព្រះយេស៊ូវ
     ប៉ុន្ដែនៅពេលដែលពួកគេចូលមកជិតព្រះយេស៊ូវ មិត្តសំឡាញ់របស់ទ្រង់ បានគិតថាព្រះយេស៊ូវ រវល់ខ្លាំងណាស់មិនអាចនិយាយជាមូយក្មេងៗបានទេ។ មិត្តសំឡាញ់របស់ព្រះយេស៊ូវ បាននិយាយថា "កុំនាំក្មេងៗទាំងនោះមកទីនេះអី​​ !"។​ ក្មេងៗទាំងអស់ និងឪពុកម្ដាយរបស់ពួកគេបានក្រៀមក្រំចិត្តជាខ្លាំងដែលស្ដាប់លឺពាក្យទាំងអស់នេះ។ ពួកគេបានចាប់ផ្ដើមដើរចេញទៅវិញ។
     ប៉ុន្ដែព្រះយេស៊ូវ បានមានព្រះបន្ទូលថា "ឈប់សិន! ​ទុកអោយក្មេងទាំងនោះមកឯខ្ងុំចុះ​! ខ្ងុំចង់ជួបពួកគេ !" ។ ព្រះយេស៊ូវ មិនរវល់ពេកក្នុងការជួបក្មេងៗនោះទេ! ព្រះយេស៊ូវស្រលាញ់ពួកគេណាស់ ! ។
     ភ្លាមៗនោះក្មេងៗទាំងអស់បានទៅជួបព្រះយេស៊ូវ។ ពួកគេបានមកចោមរោមជុំជិតទ្រង់។​ ក្មេងៗខ្លះថែមទាំងឡើងមកអង្គុយលើភ្លៅរបស់ទ្រង់ព្រះយេស៊ូវ បានអោបពួកគេទាំងអស់គ្នា។ នេះជាថ្ងៃដែលសប្បាយណាស់! ពួកក្មេងៗទាំងអស់បានដឹងថាព្រះយេស៊ូបានស្រឡាញ់ពួកគេ

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ យ៉ូប ៤-៥