ព្រះគម្ពីរ ព្រះយេស៊ូវ ប្រោសកូនស្រីលោកយ៉ៃរូសអោយជា

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៩ ខែមីនា ឆ្នាំ២០២៥
ម៉ាថាយ ៩:១៨-២៦ ម៉ាកុស ៥:២២-៤៣ លូកា ៨:៤០-៥៦ Matthew 9:18-26; Mark 5:22-43; Luke 8:40-56.
Jesus heals Jairu s daughter.

កូនស្រីរបស់លោក យ៉ៃរូស បានឈឺ ។ លោកយ៉ៃរូស បានទៅជួបព្រះយេស៊ូវ ទូលថា "សូមទ្រង់យាងមក ប្រោសកូនស្រីរបស់ខ្ញុំអោយបានជាវិញផង" ។ ព្រះយេស៊ូវ បានយាងទៅជាមួយលោកយ៉ៃរូស ។ នៅពេលដែលពួកគេបានដើរជិតដល់ផ្ទះរបស់លោកយ៉ៃរូស​ ហើយនោះ មានអ្នកបំរើម្នាក់បានមក ហើយនិយាយថា កូនស្រីតូច របស់លោកយ៉ៃរូសបានស្លាប់បាត់ទៅហើយ ។
     ព្រះយេស៊ូវ មានព្រះបន្ទូលថា "កុំភ័យខ្លាចអី នាងនឹងបានជាវិញ" ។ នៅពេលដែលពួកគេបានទៅដល់ផ្ទះរបស់លោកយ៉ៃរូស ហើ់យ ព្រះយេស៊ូវ បានប្រាប់អោយពួកគេគ្រប់គ្នាចាកចេញពីបន្ទប់របស់ក្មេងស្រីតូចនោះទៅ ។ បន្ទាប់មក ព្រះយេស៊ូវ និងឪពុក ម្តាយរបស់ក្មេងតូចនោះ បានចូលទៅក្នុងបន្ទប់ ។
      ព្រះយេស៊ូវ បានចាប់ក្មេងស្រីតូចនោះឡើង ហើយមានព្រះបន្ទូលថា "កូនស្រីអើយក្រោកឡើង!" ។ ភ្លាមៗ នោះក៏ក្រោកឡើង ។ ព្រះយេស៊ូវ បានមានព្រះបន្ទូលប្រាប់ទៅឪពុកនាងថា អោយម្ហូបខ្លះមកនាងញុំាទៅ ។ ឪពុក​ ម្តាយរបស់នាង មានការងឿងឆ្ងល់យ៉ាងខ្លាំង ដែលឃើញអំណាចព្រះចេស្តារបស់ព្រះយេស៊ូវ ឈ្នះលើសេចក្តីស្លាប់

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ ១ សាំយូអែល 4-7