ព្រះគម្ពីរ លោកយ៉ូហានបាទីស្ទអអិប្បាយអំពីព្រះអង្គសង្គ្រោះដែលនឹងយាងមក

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៨ ខែមករា ឆ្នាំ២០២៥
ម៉ាថាយ ៣:១-១២ ម៉ាកុស ១:១-៨ លូកា 3:១-២០ Matthew 3:1-12; Mark 1:1-8; Luke 3:1-20.
John the Baptist preaches about the coming Savior.

 មនុស្សជាច្រើនបានធ្វើដំណើរទៅឯទីរហោស្ថាន ។ មេឃក្តៅខ្លាំណាស់ ។ ប្រជាជនទាំងអស់គ្នាបានដើរតាមផ្លូវមួយយ៉ាងឆ្ងាយ ។ ហេតុអ្វីបានជាមនុស្សទាំងអស់នោះធ្វើដំណើរទៅឯទីរហោស្ថានអញ្ជឹង? ពួកគេទៅជួបអ្នកអធិប្បាយបម្នាក់គឺៈ លោកយ៉ូហានបាទីស្ទ ។ លោកយ៉ូហានបាទីស្ទបានស្លៀកសំលៀកបំពាក់ដែលធ្វើអំពីរោមសត្វអូដ្ឋ ។ សំលៀកបំពាក់របស់គាត់ប្រហែលជារមាស់ខ្លាំងណាស់ !
     លោកយ៉ូហានបាទីស្ទបានបរិភោគ កណ្តូប (ដូចសត្វកណ្តូបធំៗ) និងទឹកឃ្មុំព្រៃជាអាហារ ។ គាត់មិនបានបរិភោគអាហារឆ្ងាញ់ៗ ដូចអ្នក និងខ្ញុំទេ ។ លោកយ៉ូហានបាបទីស្ទ មិនខ្វល់ខ្វាយអំពីសំលលៀកបំពាក់ល្អៗ ឬក៏ អាហារដែលមានរសជាតិឆ្ងាញ់ៗនោះទេ ។ លោកយ៉ូហានបាទីស្ទ គាត់គិតតែអំពីការប្រាប់ដល់មនុស្សទាំងឡាយថា ព្រះអង្គសង្គ្រោះនៃពិភពលោកទាំងមូលកំពុងតែយាងមក
     លោកយ៉ូហាន បានប្រាប់មនុស្សទាំងឡាយថា អោយឈប់ធ្វើការអាក្រក់ ហើយចាប់ផ្តើមធ្វើការល្អវិញ ។ លោកយ៉ូហាន បាននិយាយទៀតថា "ចូរចែករំលែកម្ហូបអាហាររបស់អ្នករាល់គ្នាដល់អ្នកណាដែលមិនមានសោះ ។ ឈប់បោកប្រាស់គេ ឬលួចគេទៀត ។ ចូរអោយរីករាយជាមួយនិងអ្វីៗ ដែលអ្នករាល់គ្នាមានចុះ " ។ លោកយ៉ូហាន បាននិយាយថា មនុស្សត្រូវការត្រៀមខ្លួនជាស្រេច ពីព្រោះព្រះយេស៊ូវ កំពុងតែយាងមកឆាប់ៗនេះហើយ ៕

អានព្រះគម្ពីរទាំងមូល​ក្នុង​រយៈ​មួយឆ្នាំ
សូមអានបន្ថែមៈ និក្ខមនំ ១-៣