Queen Esther save her People.
លោកហាម៉ាន់បានមានផែនការដ៏អាក្រក់មួយ ។ គាត់បានប្រើល្បិចធ្វើអោយស្តេច អហាស៊ូរុស បង្កើតច្បាប់មួយដើម្បីសម្លាប់ជនជាតិយូដា (គឺជាជនជាតិអ៊ីស្រាអែល) ចោលទាំងអស់ ។ ទាំងស្តេចទំាងលោកហាម៉ាន មិនបានដឹងទេថា ព្រះរាជនីអើេសធើរ គឺជាជនជាតិយូដាដែរ ។ ព្រះរាជនីអើសធើរ ត្រូវតែសូមព្រះរាជាដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះនាង ។
បើអ្នកណាមួយចូលទៅគាល់ស្តេច គឺមានន័យថាប្រឆាំងនឹងច្បាប់ លុះត្រាតែ ស្តេចបានសព្វព្រះទ័យជួបមនុស្សនោះ ។ ម្ចាស់ស្ត្រី អើសធើរ បានភ័យខ្លាចថា ស្តេចនឹងខ្ញាល់និងព្រះនាងមិនខាន ដូច្នេះព្រះនាងបានសូមអោយប្រជារស្ត្ររបស់ព្រះនាងទាំងអស់អធិស្ឋាន និងឈប់បរិភោគក្នុងរយៈពេលបីថ្ងៃ ។ រយៈពេលបីថ្ងៃក្រោយមក ព្រះនាងអេសធើរ បានយាងទៅគាល់ស្តេច ។ ស្តេចទ្រង់បានសប្បាយព្រះទ័យណាស់ដែលបានជួបព្រះនាង ។
ព្រះរាជនីអើសធើរ បានអញ្ជើ់ញស្តេចអោយចូលរួមពីធីជប់លៀងមួយ ។ ហើយព្រះនាងក៏បានអញ្ជើញលោកហាម៉ានទៅដែរ ។ ក្រោយពីពិធិជប់លៀងទាំងពីរបានកន្លងផុតទៅ ព្រះនាងអើសធើរ បានសូមអោយស្តេចសង្គ្រោះប្រជារាស្ត្ររបស់ព្រះនាងផង ។ ស្តេចទ្រង់ខ្ញាល់ខ្លាំងណាស់ ។ ទ្រង់បានសួរថា "តើអ្នកណាចង់បង្កការឈឺចាប់ដល់ព្រះរាជនីរបស់ខ្ញុំ?" ។
ព្រះនាងអើសធើរ បានឆ្លើយឡើងថា "គឺជាលោកហាម៉ាន" ។ ស្តេចបានអនុញ្ញាតិអោយព្រះនាងអើសធើរ សរសេរច្បាប់ថ្មីមួយទៀត ដើម្បីការពារប្រជារាស្ត្ររបស់ព្រះនាង ។ ស្តេចទ្រង់បានប្រទានអ្វីៗទាំងអស់ ដែលលោកហាម៉ាន ធ្លាប់មានដល់ព្រះនាងវិញទាំងអស់ ហើយអោយគេប្រហារជីវិតលោកហាម៉ានទៅ ។ ជនជាតិយូដាទាំងអស់ត្រូវបានសង្គ្រោះ!