ព្រះគម្ពីរ ព្រះអម្ចាស់​ការពារ​មិត្ត​របស់​លោក​ដានីយ៉ែល​នៅក្នុង​គុក​ភ្លើង

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២ ខែវិច្ឆិកា ឆ្នាំ២០២៤
ដានីយ៉ែល ៣ៈ១-៣០ Daniel 3:1-30
God protects Daniesls friends in a furnace

 ស្តេចនេប៊ូក្នេសា បានសាងសង់ រូបបដិមាករ(រូបចំលាក់) យ៉ាងខ្ពស់មួយ ។ ព្រះមហាក្សត្រនេប៊ូក្នេសា ទ្រង់បានសព្វព្រះហឫទ័យអោយគ្រប់គ្នាឱនចុះ ហើយអោយថ្វាយបង្គំរូបបដិមាកររបស់ទ្រង់នោះ ។ ស្តេចបានបញ្ជាថា "អស់អ្នកណាដែលមិនព្រមឱនចុះទេ នឹងត្រូវបោះចូលទៅក្នុងគុកភ្លើងសន្ធោសន្ធៅ ! "

    មានមនុស្សខ្លះដែលបានធ្វើការអោយស្តេចបានឃើញថា លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ មិនបានឱនក្បាលចុះចំពោះរូបបដិមាកររបស់ស្តេចទេពួកគេមិនបានឱនចុះ ក៏ព្រោះតែពួកគេបានដឹងថា ពួកគេគួរតែថ្វាយបង្គំព្រះតែមួយប៉ុណ្ណោះ មិនមែនរូបបដិមាករទេ

     ស្តេចទ្រង់បានខ្ញាល់ និងបុរសទាំងបីនាក់នេះខ្លាំងណាស់ ។ ស្តេចទ្រង់បានបង្គាប់អោយអង្គរក្សរបសទ្រង់ចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ ហើយអោយបោះពួកគេចូលទៅក្នុងគុកភ្លើងដែលក្តៅបំផុត ។ ប៉ុន្តែ នៅក្នុងពេលដែលពួកគេបានស្ថិតនៅក្នុងគុកភ្លើងស្តេចទ្រង់បានទតឃើញអ្វីចំលែកមួយ ។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ មិនបានឆេះភ្លើងសោះ ! ពួកគេថែមទាំងបានរួចពីចំណងទៀត គឺទេវតា!

     ស្តេចទ្រង់បានត្រាស់ហៅលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ ថា "ឱអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុតអើយ ចូរចេញមក" ។ ទ្រង់បានមានបន្ទូលតទៅទៀតថា "សូមសរសើរតម្កើងដល់ព្រះអម្ចាស់ដែលទ្រង់បានបញ្ជូនទេវតាទ្រង់មកថែរក្សាអ្នកបំរើរបស់ទ្រង់" ។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ សុខចិត្តបោះបង់ជីវិតរបស់ពួកគេចោលជាជាងទៅថ្វាយបង្គំព្រះដទៃផ្សេងៗទៀតក្រៅពីព្រះដ៏ពិតតែមួយនោះ