ព្រះគម្ពីរ ព្រះអម្ចាស់ការពារមិត្តរបស់លោកដានីយ៉ែលនៅក្នុងគុកភ្លើង
ទំព័រដើម
/ ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤
ដានីយ៉ែល ៣ៈ១-៣០ Daniel 3:1-30
God protects Daniesls friends in a furnace
ស្តេចនេប៊ូក្នេសា
បានសាងសង់ រូបបដិមាករ(រូបចំលាក់) យ៉ាងខ្ពស់មួយ ។ ព្រះមហាក្សត្រនេប៊ូក្នេសា ទ្រង់បានសព្វព្រះហឫទ័យអោយ
គ្រប់គ្នាឱនចុះ
ហើយអោយ
ថ្វាយបង្គំរូបបដិមាកររបស់ទ្រង់នោះ
។ ស្តេចបានបញ្ជាថា
"អស់អ្នកណាដែលមិនព្រមឱនចុះទេ នឹងត្រូវបោះចូលទៅក្នុងគុកភ្លើងសន្ធោសន្ធៅ ! "
។
មានមនុស្សខ្លះដែលបានធ្វើការអោយស្តេចបានឃើញថា
លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌនេកោ
មិនបានឱនក្បាលចុះចំពោះរូបបដិមាកររបស់ស្តេចទេ
។
ពួកគេមិនបានឱនចុះ ក៏ព្រោះតែពួកគេបានដឹងថា
ពួកគេគួរតែថ្វាយបង្គំព្រះតែមួយប៉ុណ្ណោះ មិនមែនរូបបដិមាករទេ
។
ស្តេចទ្រង់បានខ្ញាល់ និងបុរសទាំងបីនាក់នេះខ្លាំងណាស់ ។ ស្តេចទ្រង់បានបង្គាប់អោយ
អង្គរក្សរ
បសទ្រង់ចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ
ហើយអោយបោះពួកគេចូលទៅក្នុងគុកភ្លើងដែលក្តៅបំផុត ។ ប៉ុន្តែ នៅក្នុងពេលដែលពួកគេបានស្ថិតនៅក្នុងគុកភ្លើងស្តេចទ្រង់បានទតឃើញអ្វីចំលែកមួយ ។
លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ មិនបានឆេះភ្លើងសោះ ! ពួកគេថែមទាំងបានរួចពីចំណងទៀត គឺទេវតា!
ស្តេចទ្រង់បានត្រាស់ហៅលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ ថា "ឱអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុតអើយ ចូរចេញមក" ។ ទ្រង់បានមានបន្ទូលតទៅទៀតថា "សូមសរសើរតម្កើងដល់ព្រះអម្ចាស់ដែលទ្រង់បានបញ្ជូនទេវតាទ្រង់មកថែរក្សាអ្នកបំរើរបស់ទ្រង់" ។
លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌកោ សុខចិត្តបោះបង់ជីវិតរបស់ពួកគេចោលជាជាងទៅថ្វាយបង្គំព្រះដទៃផ្សេងៗទៀតក្រៅពីព្រះដ៏ពិតតែមួយនោះ
៕