ព្រះគម្ពីរ ស្តេចយ៉ូសៀស ឮព្រះបន្ទូលព្រះអម្ចាស់

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៥ ខែតុលា ឆ្នាំ២០២៤
២ ពង្សាវតារក្សត្រ ២២:១-២៣:៣, ២ របាក្សត្រ ៣៤:១៤-៣២ 2 Kings 22:1-23:3; 2 Chronicles 34:14-32
Josiah Hears God s Word.

ស្តេចយ៉ូសៀសមានព្រះជន្មត្រឹមតែប្រាំបីព្រះវស្សាប៉ុណ្ណោះ នៅពេលដែលទ្រង់ក្លាយជាស្តេច។ នៅក្នុងប្រទេសរបស់ទ្រង់ គ្មានអ្នកណាមួយបានអានព្រះបន្ទូលព្រះអម្ចាស់ទៀតឡើយ។ សូម្បីតែពួកសង្ឃ ដែលបានទទួលបន្ទុកមើលការខុសត្រូវនៅក្នុងព្រះវិហារ ក៏មិនបានដឹងថា ព្រះបន្ទូលព្រះនៅកន្លែងណាផង!

    នៅថ្ងៃមួយនោះ មានសង្ឃមួយអង្គនៅក្នុងព្រះវិហារបានរកឃើញក្រាំងមួយ ដែលមានព្រះបន្ទូលនៃព្រះអម្ចាស់ ដែលត្រូវបានគេរក្សាទុក។ គាត់បានរត់ទៅឯអ្នកជំនួយការរបស់ស្តេច ហើយបាននិយាយថា " នេះគឺជាក្រាំងមួយដែលមានគេសរសេរ ព្រះបន្ទូលនៃព្រះអម្ចាស់! ស្តេចយ៉ូសៀស ទ្រង់ច្បាស់ជាចង់ឃើញវានេះហើយ! "។ អ្នកជំនួយការស្តេចបានយកក្រាំងនោះទៅឯស្តេច

     អ្នកជំនួយការរបស់ស្តេចបានអានព្រះបន្ទូលព្រះ អោយស្តេចយ៉ូសៀសស្តាប់។ ស្តេចយ៉ូសៀស ទ្រង់បានស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្តេចយ៉ូសៀស បានស្រឡាញ់ព្រះអម្ចាស់ ហើយសព្វព្រះហឫទ័យចង់ស្តាប់តាមបង្គាប់ព្រះបន្ទូលនៃព្រះអម្ចាស់ ប៉ុន្តែ នៅពេលដែលទ្រង់បានឮនូវអ្វីៗ ដែលគេបានសរសេរក្នុងព្រះបន្ទូលនៃព្រះអម្ចាស់នោះ ទ្រង់បានមានព្រះកន្សែង។ វាបានធ្វើអោយទ្រង់ក្រៀមក្រំជាខ្លាំងដែលបានដឹងថា ប្រជារាស្ត្រនៃទ្រង់ មិនបានស្តាប់តាមបង្គាប់ព្រះអម្ចាស់ដូច្នោះ

     ស្តេចយ៉ូសៀស ទ្រង់បានកោះហៅអ្នកដឹងនាំទាំងអស់​ អោយមកជួបជុំគ្នា។ ទ្រង់បានមានព្រះបន្ទូលប្រាប់ពួកគេទាំងអស់ នូវអ្វីៗដែលព្រះបន្ទូលព្រះអម្ចាស់បានមានបន្ទូលប្រាប់។ ស្តេចយ៉ូសៀស និងអ្នកដឹកនាំទាំងអស់បានសន្យាថានឹងស្តាប់តាមបង្គាប់ព្រះបន្ទូលនៃព្រះអម្ចាស់