ព្រះគម្ពីរ ១ ពេត្រុស ៤:១-១១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​២៦ ខែកញ្ញា ឆ្នាំ២០២៤
ដូច្នេះ ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម ជំនួស​យើង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច្នោះ​ដែរ ទុក​ជា​គ្រឿង​ការ‌ពារ​ខ្លួន ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​សល់ នឹង​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាស‌អាភាស ការ​ស្រើប‌ស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ គេ​ក៏​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​រត់​ទៅ តាម​សេចក្ដី​ខូច​អាក្រក់​ដ៏​ហូរ‌ហៀរ ជា​មួយ​នឹង​គេ​ដែរ បាន​ជា​គេ​ប្រមាថ​ដល់​អ្នក​រាល់​គ្នា តែ​គេ​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ព្រះ​វិញ ដែល​ទ្រង់​រៀប​នឹង​ជំនុំ‌ជំរះ ទាំង​មនុស្ស​រស់​នឹង​មនុស្ស​ស្លាប់ ហេតុ​នោះ​បាន​ជា បាន​ផ្សាយ​ដំណឹង​ល្អ​ទៅ​មនុស្ស ដែល​ស្លាប់​ហើយ​ដែរ ដើម្បី​ឲ្យ​គេ​ត្រូវ​ជាប់​ជំនុំ‌ជំរះ​ខាង​ឯ​សាច់​ឈាម តាម​បែប​មនុស្ស តែ​ឲ្យ​គេ​បាន​រស់​ខាង​ឯ​វិញ្ញាណ​តាម​ព្រះ​វិញ។ រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្ដី​ចៅរ៉ៅ ឥត​មាន​ត្អូញ‌ត្អែរ​ឡើយ ១០គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ ១១បើ​អ្នក​ណា​អធិប្បាយ នោះ​ត្រូវ​តែ​អធិប្បាយ ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​នៃ​ព្រះ ហើយ​បើ​អ្នក​ណា​បំរើ នោះ​ត្រូវ​បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​មាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។