ព្រះគម្ពីរ ស្តេចហេសេគាលសរសើរតម្តើងព្រះជាម្ចាស់

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៤ ខែកញ្ញា ឆ្នាំ២០២៤
២ របាក្សត្រ ៣០:១-២៧ 2 Chronicles 30:1-27
Hezekiah Praises God

ស្តេចអេសេគាល ទ្រង់បានជ្រាបថា មានរយៈពេលយូរយារណាស់មកហើយ តាំតែពីប្រជារាស្ត្ររបស់ព្រះជាម្ចាស់បានមកឯព្រះវិហារដើម្បីថ្វាយបង្គំព្រះជាម្ចាស់។ មានថ្ងៃមួយនោះ ស្តេចហេសេគាលបានផ្ញើររាជសារសំខាន់មួយទៅកាន់ប្រជារាស្ត្រទាំងអស់របស់ព្រះ។ អ្នកជំនួយការទាំងអស់របស់ស្តេចបានយករាជសារនោះទៅគ្របប់ទីក្រុងទាំងអស់ដែលជាកន្លែង ដែលប្រជារាស្ត្ររបស់ព្រះទាំងអស់បានរស់នៅ។ ព្រះរាជសារបានថ្លែងថា "ចូរ ចូលមកឯព្រះវិហារដ៏ស្រស់ស្អាត"
  ប្រជារាស្ត្រទាំងអស់រំភើបចិត្តជាខ្លាំង ! គ្រប់ៗគ្នាសុទ្ធតែចង់ទៅព្រះវិហារ។ នៅពេលដែលប្រជារាស្ត្របានមកដល់ហើយ ស្តេចហេសេគាលបានមានបន្ទូលថា​ "ចូលមក ចូរយើងថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នា" ។ ប្រជារាស្ត្របានច្រៀងចំរៀងសប្បាយៗជាច្រើនស្តីអំពីព្រះជាម្ចាស់។ ក្រុមអ្នកដឹកនាំបានដឹកនាំព្រះបន្ទូលនៃព្រះពីក្រាំងធំៗជាច្រើន។ ហើយបណ្តាររាស្ត្របានអធិស្ឋានដល់ព្រះជាម្ចាស់។
​​  ប្រជារាស្ត្រនៃព្រះជាម្ចាស់បានស្នាក់នៅឯព្រះវិហារជាមួយគ្នាអស់រយៈពេលប្រាំពីថ្ងៃ។ នៅពេលដែល ដល់ពេលត្រូវត្រឡប់ទៅផ្ទះវិញ ពួកគេបាននិយាយទៅកាន់ស្តេចហេសេគាលថា "ពួកយើងមិនទាន់ចង់ត្រឡប់ទៅផ្ទះនៅឡើយ" ។ ដូច្នេះពួកគេបានស្នាក់នៅទីនោះរយៈពេលប្រាំពីរថ្ងៃទៀត។ គ្រប់ៗគ្នាបានមានពេលដ៏សប្បាយច្រៀង ចំរៀង និងអធិស្ឋានទៅព្រះជាម្ចាស់។