ព្រះគម្ពីរ លោកអេលីសេនាំផ្លូវពួកទ័ពខ្វាក់

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៣១ ខែសីហា ឆ្នាំ២០២៤
២ ពង្សាវតាជាក្សត្រ ៦:៨-២៣ King 6;8-23
Elisha leads a blind army.

 ព្រះរាជាបានក្រេវក្រោធយ៉ាងខ្លាំងមួយលោកអេលីសេ ពីព្រោះលោកអេលីសេ បានជួយដល់​ពួក​ខ្មាំង​សត្រូវ​ទាំង​ឡាយរបស់ព្រះអង្គ ។ ស្ដេច ទ្រង់បានចាត់កងទព័ អោយទៅចាប់ខ្លូនលោកអេលីសេ ។ ពួកកង​ទព័​បាន​មក​ដល់ពេលយប់ ។ ពួកគេបានឡោមព័ទ្ធទីក្រុង ដែលលោកអេលីសេ កំពុងតែគេងលក់ ។ ពួកកងទព័​នេះបាន​រង​ចាំ​សិន ។ ដល់ពេលព្រឹកឡើង អ្នកបំរើ របស់លោកអេលីសេបានឃើញពួកទាហានទាំងអស់នេះ ។គាត់ភ័ត​ខ្លាច​ណាស់ ​។ អ្នកបំរើរបស់លោកអេលីសេនេះបាននិយាយថា “អូ ! តើយើងត្រូវធ្វើយ៉ាងម៉េចទៅ? ” ៕
    លោកអេលីសេ បាននិយាយថា “ឯងកុំភ័យ ខា្លចអី ”។ លោកអេលីសេបានអធិស្ឋានអោយអ្នកបំរើរបស់គាត់ ។ បន្ទាប់មក អ្នកបំរើរបស់លោកអេលីសេបានឃើញ សេះជាច្រើន និង រទេះចំបាំងជាច្រើន ដែលមើល​ទៅហាក់​បីដូច​ជាភ្លើង ដែលនៅពទ័្ធជុំវិញពួកកងទព័សត្រូវ ។ អ្នកបំរើរបស់អេលីសេបានដឹងថា ព្រះបានតាមថែរក្សាពួកគេ ជា​រៀង​រហូត​មក ។ បន្ទាប់មកលោកអេលីសេបានអធិស្ឋានម្ដងទៀត ។ លើកនេះគាត់ បានអធិស្ឋានថា សូម​អោយ​​ព្រះ​ធ្វើអោយពួកទាហានទាំងអស់នោះទៅជាខ្វាក់ ។
           លោកអេលីសេបាននាំផ្លូវពួកទាហានខ្វាក់ទាំងអស់នោះទៅឯទីក្រុងដែលជាកន្លែងស្ដេចអ៊ីស្រាអែលបានគងនៅ ។ បន្ទាប់មកលោកអេលីសេ បានអធិស្ឋានម្ដងទៀតថា សូមអោយព្រះបើកភ្នែកពួកគេ អោយមើលឃើញវិញ។ បុរសដែលនៅក្នុងទ័ពបានសម្លឹងមើលទៅ ហើយបានឃើញថា ពួកគេត្រូវបានជាប់អន្ទាក់គេ ! កងទ័ព​របស់​អ៊ីស្រា​អែល បានព័ទ្ធជុំវិញពួកគេ ។ លោកអេលីសេ បាននិយាយទៅស្ដេអ៊ីស្រាអែលថា “សូមទ្រង​យក​ម្ហូប​អាហារ និងទឹកអោយពួកគេ ហើយអនុញ្ញាតអោយពួកគេត្រឡប់ទៅ ទីលំនៅស្ថានវិញទៅ ”៕ លោកអេលីសេ បានមាន​ចិត្តសប្បុរសចំពោះកងទ័ព ដែលមកចាប់ខ្លួនគាតនេះ ។ ពួកកងទ័ពបានឈប់ធ្វើអាក្រក់​ចំពោះប្រ​ជា​រាស្រ្ដ​របស់លោកអេលីសេមួយរយៈ ៕