Elisha helps a widow.
ប្ដីរបស់ស្រ្ដីម្នាក់នេះ បានស្លាប់បាត់ហើយ ។ ស្រ្ដីនេះ គាត់មិនមានលុយសំរាប់សងគេទេ ។ មា្ចស់បំណុលបាននយាយថា “ចូរអោយកូនប្រុសទាំងពីររបស់ឯងមកខ្ញុំ ដើម្បីអោយខ្ញុំអាចលក់ពួកគេទៅជាទាសករ ហើយខ្ញុំអាចរកលុយរបស់ខ្ញុំមកវិញបន “។
ស្ដ្រីនេះបាន ទៅសុំអោយលោកអេលីសេជួយ ។ លោកអេលីសេបានសួរ ថា " តើនាងមានអ្វីខ្លះនៅក្នុងផ្ទះរបស់នាង” ? ស្រ្ដីនោះបាននិយាយថា" ខ្ញុំមិនមានអ្វីសោះ លើកលែងតែប្រេងបន្ដិចប៉ុណ្ណោះ “ ។
លោកអេលីសេបានមានប្រសាសន៍ថា “ចូរនាងទៅសុំក្រឡទទេរបស់អ្នកជិតខាងរបស់ នាងអោយបានច្រើនមក គឺយកអោយបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ បន្ទាប់មក ចូរចូលទៅក្នុងផ្ទះរបស់នាងទៅ ហើយបិទទា្វរផ្ទះអោយជិត។ហើយចូរនាងចាក់ប្រេងចូលទៅ ក្នុងក្រឡទាំងអស់ “។ ស្រ្ដីនិងកូនរបស់នាងបានធ្វើតាម អ្វីដែលលោកអេលីសេ បាននិយាយប្រាកដមែន ។
ស្រ្ដីម្នាក់នេះបានយកូនក្រឡប្រេងរបស់នាងមក ហើយចាប់ផ្ដើមចាក់បង្ហូរប្រេងនោះ ចូលទៅក្នុងក្រឡផ្សេងទៀតទៅ ។ នាងបានចាក់បំពេញក្រឡមួយបន្ទាប់មកក្រឡមួយទៀត ហើយមួយទៀត ។ នាងចេះតែបន្ដបង្ហូប្រេងទៀតរហូតទាល់តែគ្រប់ក្រឡទាំងអស់បានបំពេញ! នៅពេលដែលក្រឡទាំងអស់ពេញអស់ហើយ ប្រេងនោះក៏បានឈប់ហូរចេញមកពីក្រឡតូចរបស់នាងទៀត។ ស្រ្ដីនេះបានដឹងថា មានតែព្រះប៉ុណ្ណេះ ដែលអាចបំពេញក្រឡទាំងអស់នោះបានជាមួយប្រេងដែលមកពីក្នុងក្រឡតូចរបស់នាង!
លោកអេលីសេបានប្រាប់ស្រ្ដីថា អោយលក់ប្រេងនៅក្នុងក្រឡទាំងអស់ហ្នឹង ហើយអោយប្រើលុយនោះបង់ថ្លៃអ្វីដែលនាងជំពាក់ចុះ ។ នាងបានធ្វើតាមអ្វីៗដែលលោកអេលីសេ បានប្រាប់នាងអោយធ្វើ ហើយនាងថែមទាំងបាននៅសល់លុយខ្លះទៀតផង!