ព្រះគម្ពីរ លោកអេលីយ៉ាទៅស្ថានសួគ៌

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១០ ខែសីហា ឆ្នាំ២០២៤
២ពង្សាវតារក្សត្រ ២:១-១៤ King 2;1-14
Elijah goes to heaven.

លោកអេលីយ៉ា គឺជាហោរា​សំខាន់ម្នាក់ ដែលបានប្រាប់មនុ​ស្សអំ​ពីដំណឹ​ងដែល​មកពីព្រះជា​ម្ចាស់ ។ ប៉ុន្ដែ ឥ​ឡូវ​នេះដល់​ពេលវេលា​ដែលលោក​អេលីយ៉ា​ត្រូវតែ​ចាកចេ​ញទៅ​ស្ថានសួគ៌ហើយ ។ លោ​កអេលី​យ៉ា ​នឹង​លោក​អេលី​សេបានដើ​រជាមួ​យគ្នា​ ។ ពួក​គេបាន​ឆ្លង​កាត់ទន្លេមួ​យ ។ លោក​អេលីយ៉ា​ បាននិយា​យថា “​ប្រសិ​នបើ ព្រះអនុ​ញ្ញាតិអោ​យអ្ន​កមើល​ឃើ​ញខ្ញុំ នៅពេល​ដែលខ្ញុំឡើង​ទៅ​ស្ថា​​នសួ​គ៌នោះ អ្នកនឹ​ងត្រូ​វបន្ដតំណែង​ការងា​រ  រប​ស់ខ្ញុំហើ​យ ។ ​
     រំ​ពេចនោះ​ស្រា​ប់​តែ​ មានរា​ជ​រថមួយ​ និង​មានសេះខ្លះ​ដែលមើ​លទៅដូច​ជាភ្លើង​បានឆាប​ចុះមក​ពីលើមេ​ឃ ! ​ពេលនោះ​លោកអេ​លី​យ៉ា ​បាន​ទៅស្ថាន​សួគ៌​តាម​ខ្យ​ល់គួ​ចមួ​យ​នោះទៅ​ ​។​ អ្វីដែ​លនៅសេ​សសល់ គឺជា​អាវធំ ​រប​ស់លោ​កអេ​លីយ៉ា​ដែ​លបា​នធ្លាក់ចុះមកលើដីវិញ លោ​កអេលី​សេ ក៏​បាន​រើ​ស​អា​វនោះ​ឡើង ។ 

   លោក​អេ​លីសេ ​បានឃើញរាជរថ និងសេះទាំងនោះ ។ គឺវាគួរអោយអស្ចា​រ្យណា​ស់! តែលោក​អេលី​សេ បា​ន ​ក្រៀមក្រំ​ចិត្ត​ណាស់ ដែលលោអេ​លីយ៉ា នឹ​ងលែងបា​ននៅជាមួយ​គាត់តទៅ​ទៀតដូច្នេះ ។ ប៉ុន្ដែ​ឥឡូ​វ​នេះលោក​អេលី​សេ បាន​ការងារមួយ​ដ៏សំខាន់ដែ​លត្រូវ​ធ្វើ ។ លោកអេ​លីសេ បា​នដឹងថាព្រះទ្រ​ង់បា​នគង់​ជាមួយ​គាត់ ហើយ​នឹង​ជួយ​គាត់មិន​ខាន ៕
កំណត់​សំគាល់ៈ
លោកអេលីសេ គឺជា​បុរ​សម្នាក់ ​ដែល​ព្រះជាម្ចាស់បា​នត្រាស់​ហៅអោ​យ​ធ្វើ​ជាហោ​រារ​ប​ស់​ព្រះជា​ម្ចា​ស់ប​ន្ទាប់​ពី​លោក​អេ​លី​យ៉ា ។ គាត់​គឺជាសិ​ស្សរបស់​លោកអេលីយ៉ា​ ។