God answers Elijah s prayer
ជនជាតិអ៊ីស្រាអែល ជាច្រើននាក់បានឈប់ថ្វាយបង្គំព្រះអម្ចាស់ ។ ផ្ទុយទៅវិញ ពួកគេបានថ្វាយបង្គំរូបព្រះជំនួសវិញ ។ លោកអេលីយ៉ា បានមានប្រសាសន៍ថា
“តើអ្នករាល់គា្ននឹងធ្វើអំពើបែបនេះយូររប៉ុណ្ណាទៀត? ចូរថ្វាយបង្គំព្រះដ៍ពិតវិញទៅ! “ ។ ប៉ុន្ដែ បណ្ដាជនទាំងអស់មិនបានស្ដាប់តាមទេ ។
លោកអេលីយ៉ា បានបបួលហោរារបស់ព្រះបាល(គឺជាព្រះក្លែងក្លាយ) ទាំងអស់មកដើម្បីមានការប្រកួតប្រជែងគ្នាមួយ ។ លោកអេលីយ៉ា បាននិយាយថា “បើព្រះមួយណាដែលបញ្ជួនភ្លើងពីស្ថានសួគ៌មក គឺជាព្រះពិត “ ។ ប្រជារាស្រ្ដទាំងអស់បានគិតថា ការប្រកួតប្រជែងនេះគឺជាគំនិតយ៉ាងល្អមួយ ។ ពួកគេចង់ មើលថា តើព្រះអម្ចាស់ ឫព្រះបាលដែលអាចចាត់ភ្លើងអោយមកពីស្ថានសួគ៌នោះ ។
ពួកហោរារបស់ព្រះបាល បានចាប់ផ្ដើមសុំអោយព្រះបាលបញ្ជួនភ្លើងមក ។ ពួកគេទាំងអស់គ្នាបានរាំ និងបានអធិស្ឋានផង។ព្រះបាលមិនអាចបញ្ជួនភ្លើងមកបានឡើយ ។ ព្រះបាលមិនមែនជាព្រះពិតនោះទេ ។ ព្រះបាលគ្រាន់តែជារូបព្រះមួយ ដែលមនុស្សបានបង្កើតមកប៉ុណ្ណោះ។ រូបព្រះ នោះមិនអាចធ្វើអី្វបានឡើយ ។
បន្ទាប់មក ដល់វេន លោកអេលីយ៉ា ម្ដង ។ ជាដំបូង លោកអេលីយ៉ា បានជួសជុលអាសនាចាស់មួយដែលជាកន្លែងដែលប្រជាជនធ្លាប់បានថ្វាយព្រះពិតតែមួយកាលពីមុន ។ លោកអេលីយ៉ា បានជីកប្រឡាយមួយជុំវិញ អាសនានោះ ។ លោកអេលីយ៉ា បានអោយមនុស្សខ្លះចាក់ទឹកយ៉ាងច្រើននៅពីលើអាសនា ។ ហើយលោកអេលីយ៉ា បានអធិស្ឋាន ។ ពេលនោះ ព្រះបានបញ្ជួនភ្លើងពីស្ថានសួគ៌មក ។ ភ្លើងនោះបានបញ្ឆេះអ្វីៗ ទាំងអស់ដែលមាននៅលើអាសនានោះ ។ ឥឡូវនេះមនុស្សទាំងអស់បានដឹងថា អង្គណាគឺជាអង្គព្រះដ៏ពិតហើយ ។ មនុស្សទាំងអស់បានថ្វាយបង្គំព្រះអម្ចាស់វិញ ៕