ព្រះគម្ពីរ ព្រះអម្ចាស់ បញ្ជូនសត្វក្អែក ជាមួយនឹងចំណីអាហារសំរាប់ លោកអេលីយ៉ា

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៧ ខែកក្តដា ឆ្នាំ២០២៤
១ ពង្សាវតាក្សត្រ ១៧:១-៦ 1 kings 17:1-6
God sends ravens with food for Elijah.

អហាប់ គឺជាព្រះមហាក្សត្រថ្មីនៃសាសន៍អ៊ីស្រាអែល ។ ស្ដេចអហាប់ មិន​បានថ្វាយ​បង្គំ​ព្រះ​អម្ចាស់​ទេ ។ ស្ដេច​អហាប់​បាន​សាង​សង់​ទីកន្លែង​ផ្សេងៗ​ជាច្រើន ដើម្បី​ថ្វាយ​បង្គំ​រូប​ព្រះ ជំនួស​អោយ​ថា្វយប​ង្គំ​ព្រះ​អម្ចាស់​វិញ ។ ជន​ជាតិ​អ៊ីស្រា​អែល ភាគ​ច្រើន នៅក្នុ​ង​ប្រទេសអ៊ីស្រាអែល​ បាន​ឈប់​ថ្វាយ​បង្គំ​ព្រះអ​ម្ចាស់ ពី​ព្រោះ​តែ​អំ​ពើ​អា​ក្រក់​ទាំង​ឡាយ​ដែល​ស្ដេច​អហាប់​ បាន​ធើ្វ ។ ព្រះអ​ម្ចាស់​ទ្រង់​ខ្ញាល់​ជាមួយ​នឹង ​ស្ដេច​អហាប់​ ណាស់ ។
លោកអេលីយ៉ា ​មិន​បាន​ថ្វាយ​បង្គំ​រូបព្រះ​ទេ ។ លោក​អេលី​យ៉ា បាន​ស្ដាប់​បង្គាប់​ ព្រះអម្ចាស់ ។ លោក​អេ​លី​យ៉ា​ បា​ន​ទៅជួប ​ស្ដេច​អហាប់ ។ ហើយលោក​អេលី​យ៉ា បា​ន​និ​យា​យ​ឡើង​ថា “ នឹង​មិ​ន​មា​ន​ភ្លៀង​សោះ​ក្នុង​រយៈ​ពេល​មួយ​យ៉ាង​យូរ គឺនឹង​គ្មាន​ភ្លៀង​សំរាប់​អោយស្បៀងអាហារ​ដុះលូត​លាស់នៅ​តាម​ទីវាល​ឡើយ ហើយ​ក៏គ្មា​ន​​ ​ភ្លៀង​សំរាប់អោយ​ប្រជារាស្ដ្រមាន​ទឹកផឹកដែរ" ។ ស្ដេច​អហាប់ ​ទ្រង់​ក្រេវ​ក្រោធ​ខ្លាំង​ណាស់ ។
ដូច្នេះ​ព្រះអម្ចាស់ បាន​មានប​ន្ទូល​ប្រាប់​លោកអេ​លីយ៉ា អោយ​ពួន​ពីស្ដេច​ទៅ ។ លោក​អេលី​យ៉ា​ បាន​ចាក​ចេញ​ពីទី​ក្រុង ។ គាត់ដើរ​ហើយ​ដើរទៀត ។ លោក​អេលី​យ៉ា បាន​មកដ​ល់កូ​នព្រែក​មួយ ។ លោកអេលី​យ៉ា​បាន​ផឹក​ទឹកពីព្រែក​នោះ ។ ព្រះអ​ម្ចាស់​ទ្រង់​បានមាន​បន្ទូល​ប្រាប់ លោក​អេលី​យ៉ា ទៀត​ថា នឹង​មាន​សត្វ​ក្អែក​ជួយ​ពាំយ​ក​ម្ហូបអាហា​រ មកអោយគាត់ ។ ជារៀង​រាល់ព្រឹក ​និងរាល់ល្ងាច​ សត្វ​ក្អែក​ទាំងនោះ​បានមកដោយ​ពាំនំបុ័​ង និង​សាច់ មកសំ​រាប់អោយ​លោក អេលី​យ៉ា ​ប​រិ​ភោ​គ ។