ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ៥:១-១៨

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​២១ ខែកក្តដា ឆ្នាំ២០២៤
រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ស្រុក​ទីរ៉ុស ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​សាឡូម៉ូន ដោយ​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង ជា​ស្ដេច​ជំនួស​បិតា​ទ្រង់ ពី​ព្រោះ​ហ៊ីរ៉ាម​ទ្រង់​បាន​ស្រឡាញ់​ដាវីឌ តាំង​តែ​ពី​ដើម​មក ចំណែក​សាឡូម៉ូន ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ហ៊ីរ៉ាម​ទូល​ថា ទ្រង់​ជ្រាប​ហើយ​ថា ដាវីឌ ជា​បិតា​នៃ​ទូលបង្គំ រក​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចំបាំង​នៅ​គ្រប់​ទិស​ជុំវិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​លោក តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទូលបង្គំ​បាន​ឈប់​សំរាក នៅ​គ្រប់​ទិស​ឥត​មាន​សត្រូវ ឬ​ហេតុ​អាក្រក់​ណា​កើត​ឡើង​ឡើយ ដូច្នេះ មើល ទូលបង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះ‌វិហារ​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ​ថា កូន​ឯង​ដែល​អញ​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​ឯង នោះ​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូលបង្គំ ឯ​ពួក​បាវ​ទូលបង្គំ​គេ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​បាវ​របស់​ទ្រង់ ហើយ​ទូលបង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សំរាប់​ពួក​បាវ​ទ្រង់ តាម​តែ​ទ្រង់​មាន​បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​នៃ​ទូលបង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ។ កាល​ហ៊ីរ៉ាម​បាន​ឮ​ព្រះ‌បន្ទូល​របស់​សាឡូម៉ូន នោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក៏​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នេះ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដាវីឌ​មាន​បុត្រ​១ ដែល​មាន​ប្រាជ្ញា​ឲ្យ​ត្រួត​លើ​សាសន៍​ដ៏​ធំ​ម៉្លេះ​នេះ ហ៊ីរ៉ាម​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សាឡូម៉ូន​ថា ទូលបង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​ផ្ញើ​ទៅ​ទូលបង្គំ​ហើយ ទូលបង្គំ​ទទួល​ធ្វើ​ឈើ​តាត្រៅនឹង​ឈើ​កកោះ តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក ពួក​បាវ​របស់​ទូលបង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូលបង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សំរេច​តាម​បំណង​ចិត្ត​ទូលបង្គំ​វិញ នោះ​ត្រូវ​ឲ្យ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ពួក​នៅ​ដំណាក់​ទូលបង្គំ​ផង ១០ដូច្នេះ ហ៊ីរ៉ាម​ក៏​ថ្វាយ​ឈើ​តាត្រៅ នឹង​ឈើ​កកោះ​ដល់​សាឡូម៉ូន តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក ១១ហើយ​សាឡូម៉ូន​ក៏​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​២​ម៉ឺន​រង្វាល់ ដល់​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​នៃ​ពួក​ដំណាក់​ទ្រង់ នឹង​ប្រេង​សំរាំង​២០​រង្វាល់ គឺ​យ៉ាង​នោះ​ដែល​សាឡូម៉ូន​បញ្ជូន​ទៅ​ហ៊ីរ៉ាម​រាល់ៗ​តែ​ឆ្នាំ ១២ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ហ៊ីរ៉ាម នឹង​សាឡូម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ផង។ ១៣ស្តេច​សាឡូម៉ូន​ទ្រង់​ក៏​កេណ្ឌ​មនុស្ស​ពី​គ្រប់​ក្នុង​ពួក​អ៊ីស្រាអែល បាន​ចំនួន​៣​ម៉ឺន​នាក់ ១៤រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​១​ខែ ១​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​១​ខែ ហើយ​នៅ​ឯ​ផ្ទះ​២​ខែ មាន​អ័ដូ‌នី‌រ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ ១៥ទ្រង់​ក៏​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង ហើយ​៨​ម៉ឺន​នាក់ សំរាប់​ដាប់​ថ្ម​នៅ​ឯ​ភ្នំ ១៦ហើយ​ក្រៅ​ពី​ពួក​នោះ មាន​ពួក​នាយ​របស់​សាឡូម៉ូន សំរាប់​ត្រួត‌ត្រា​ការ​ចំនួន​៣​ពាន់​៣​រយ​នាក់​ទៀត គឺ​ជា​ពួក​អ្នក​បង្គាប់​ការ​ដែល​បណ្តា​ពួក​ជាង​ធ្វើ​នោះ ១៧ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​ដាប់​យក​ថ្ម​យ៉ាង​ធំៗ​មក ជា​ថ្ម​មាន​ដំឡៃ សំរាប់​ដាក់​ធ្វើ​ជា​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ ១៨ឯ​ពួក​ជាង​របស់​សាឡូម៉ូន នឹង​ពួក​ជាង​របស់​ហ៊ីរ៉ាម ហើយ​ពួក​ជាង​ដាប់​ក្រឡា​ថ្ម​នោះ គេ​ក៏​ត្រៀម​ឈើ នឹង​ថ្ម ទុក​សំរាប់​ស្អាង​ព្រះ‌វិហារ។