King Solomon is wise.
សាឡូម៉ូន គឺជាស្ដេចថ្មី ។ ស្ដេចសាឡូម៉ូន ទ្រង់ជ្រាបដឹងថាដើម្បីធើ្វជាស្ដេចដ៏ល្អ និងមានយុត្តិធម៌ផង នោះមិនមែនជាការងាយស្រួលប៉ុន្មានទេ ។ ទ្រង់ត្រូវការព្រះជាម្ចាស់ ដើម្បីជួយដល់ទ្រង់ ។ ស្ដេចសាឡូម៉ូន ទ្រង់បានយាងទៅកន្លែងពិសេសមួយ ដើម្បីថ្វាយបង្គំព្រះអម្ចាស់ ។
នៅរាត្រីនោះ ខណៈពេលដែលស្ដេចសាឡូម៉ូន កំពុងតែផ្ទុំលក់ ទ្រង់បានយល់សុបិ្ដមួយ ។ នៅក្នុងយល់សបិ្តរបស់ទ្រង់សុំនូវអ្វីៗ ដែលទ្រង់សព្វព្រះទ័យចង់បានចុះ ។ ស្ដេចសាឡូម៉ូន មិនបានសុំលុយកាក់ទេ។ ទ្រង់មិនបានសុំអោយបានអាយុវែងសោះ ។ ទ្រង់ក៏មិនបានសុំអោយបានក្លាយទៅជាល្បីល្បាយនោះដែរ ។ ស្ដេចសាឡូម៉ូនបានទូលសុំព្រះថា សូមធ្វើអោយទ្រង់មានប្រាជ្ញាឆ្លាតវៀងវៃ ដើម្បីអោយទ្រង់អាចនឹងធ្វើជាស្ដេចល្អមួយអង្គបាន ។
ព្រះអម្ចាស់សព្វព្រះហឫទ័យខ្លាំងណាស់ ដែលស្ដេចសាឡូម៉ូន បានទូលសុំអោយបានប្រាជា្ញអញ្ចឹង ។ ព្រះអម្ចាស់ជ្រាបថា ស្ដេចសាឡូម៉ូន បានខ្វាយខ្វល់អំពីការធ្វើអ្វីដែលត្រឹមត្រូវខ្លាំងជាងចង់បានមាន។ ព្រះអម្ចាស់បានសន្យាដល់ ស្ដេចសាឡូម៉ូន ដោយបន្ទូលថា”ដោយព្រោះ ឯងបានទូលសុំអោយបានប្រាជ្ញាជាជាងចង់បានអាយុវែង ឬចង់បានទ្រព្យសម្បត្តិ(លុយ) ដូច្នេះ អញនឹងធ្វើអោយឯងមានប្រាជ្ញាជាងអ្នកដ៏ទៃ ។ អញក៏នឹងអោយឯង មានទ្រព្យសម្បតិ្ដច្រើន និងមានកិត្តិយសផង ។” ព្រះគម្ពីរ បានចែងថា ស្ដេចសាឡូម៉ូន គឺជាមនុស្សមានប្រាជ្ញាជាងគេបំផុត ដែលធ្លាប់រស់នៅកាលពីមុន ។