Abigail is wise.
លោកដាវីឌ និងមនុស្សរបស់គាត់បានរស់នៅឯទីរហោស្ថាន ។ មានបុរសម្នាក់ទៀត ឈ្មោះណាបាល ក៏បានរស់នៅទីនោះដែរ ។ លោកណាបាល មានសត្វចៀម និងសត្វពពែជាច្រើន ។ ជារៀងរាល់ថ្ងៃកសត្វចៀមនិងពពែទាំងនោះបានទៅស៊ីស្មៅ និងបានទៅផឹកទឹកនៅជិតៗ កន្លែងដែលដាវីឌ និងមនុស្សរបស់គាត់រស់នៅ ។ មនុស្សរបស់ដាវីឌ អាចនឹងលួចសត្វទាំងនោះខ្លះក៏បាន ។ ប៉ុន្ដែ ផ្ទុយទៅវិញ ដាវីឌ និងមនុស្សរបស់គាត់បានប្រាកដនៅក្នុងចិត្តថា អ្វីៗទាំងអស់ដែលជារបស់លោកណាបាល ត្រូវតែស្ថិតនៅក្នុងសុវត្តិភាពជានិច្ច ។
នៅថ្ងៃមួយ ដាវីឌបានបញ្ជួនមនុស្សរបស់គាត់ខ្លះ អោយទៅជួបលោកណាបាល ។ លោកណាបាល គួរណាស់គាត់បានអោយម្ហូបអាហារខ្លះដល់ពួកគេដើម្បីជាការថ្លែងអំណរគុណដល់ ដាវីឌ ដែលមានចិត្តសប្បុរសដល់រូបគាត់ ។ ប៉ុន្ដែ លោកណាបាល មិនបានអោយរបស់អ្វីសោះ ។ ហើយលោកបានថែមទាំងបាននិយាយអាក្រក់អំពី ដាវីឌ ទៀតផង!
ដាវីឌ មានចិត្តខឹងណាស់ ។ ដាវីឌ និងមនុស្សរបស់គាត់ទាំងអស់បានរៀបចំ ខ្លួនជាស្រេចដើម្បីនឹងទៅបង្ករការឈឺចាប់ដល់ លោកណាបាល ។ ឯនាងអប៊ីកែល ដែលជាប្រពន្ធរបស់ លោកណាបាល បានឮពីអ្វីដែលកើតឡើង ដូច្នេះនាងក៏បានប្រមូលស្បៀងអាហារជាច្រើនមក ។ នាងបានប្រញាប់ប្រញាល់ទុកដាក់ស្បៀងអាហារទាំងនោះ នៅលើសត្វលាខ្លះ ។ ហើយនាង អប៊ីកែល និងអ្នកបំរើខ្លះរបស់នាងបានចេញទៅជួប ដាវីឌ ។ នាងអប៊ីកែល បាននិយាយឡើងថា “ អោយខ្ញុំសូមទោសផង ដ្បិតខ្ញុំមិនបានឃើញមនុស្សដែលលោកបានបញ្ជួនទៅនោះទេ ។ សូមកុំយកចិត្ត ទុកដាក់ និងអ្វីដែលលោកណាបាល បាននិយាយនោះអី ។ គាត់បានធ្វើខុសហើយ ។ ” ដាវីឌ បានមានចិត្តរីករាយខ្លាំងណាស់ ដែល នាងអប៊ីកែល បានរក្សាគាត់ពីការ ធ្វើអាក្រក់នៅពេលដែលគាត់មានអារម្មណខឹងបែបនេះ។ ដាវីឌ បានអរព្រះគុណដល់ព្រះសំរាប់ នាងអប៊ីកែល ។