ព្រះគម្ពីរ រ៉ូម ១៦:១-១៦

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​៣ ខែកក្តដា ឆ្នាំ២០២៤
សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួន‌ភ្ងា​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់ ១១សូម​ជំរាប​សួរ​អ្នក​ហេរ៉ូឌាន ជា​ញាតិ​ខ្ញុំ សូម​ជំរាប​សួរ​ពួក​ផ្ទះ​ណើគីស ដែល​នៅ​ក្នុង​ព្រះ‌អម្ចាស់ ១២សូម​ជំរាប​សួរ​នាង​ទ្រីភេន នឹង​នាង​ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​នាង​ពើ‌ស៊ីស ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ធ្វើ​ការ​នឿយ‌ហត់​ជា​ច្រើន​ក្នុង​ព្រះ‌អម្ចាស់ ១៣សូម​ជំរាប​សួរ​អ្នក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​រើស​តាំង នឹង​ម្តាយ​គាត់​ដែល​រាប់​ជា​ម្តាយ​ខ្ញុំ​ដែរ ១៥សូម​ជំរាប​សួរ​អ្នក​ភីឡូឡូក នឹង​នាង​យូលាស អ្នក​នេ‌រើស នឹង​ប្អូន​ស្រី​គាត់ ហើយ​អ្នក​អូលីម‌ប៉ាស នឹង​ពួក​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ខ្ញុំ​ទុក​ដាក់​នាង​ភីបេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ពួក​ជំនុំ នៅ​ក្រុង​កេងគ្រា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះ‌អម្ចាស់ តាម​បែប​ដែល​គួរ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​នាង ក្នុង​ការ​អ្វី​ដែល​នាង​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង។ សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល នឹង​អ្នក​អ័គីឡា ជា​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ គេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរ‌គុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត សូម​ជំរាប​សួរ​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​គេ​ដែរ សូម​ជំរាប​សួរ​អ្នក​អេប៉ាយ‌នេត ជា​ស្ងួន‌ភ្ងា​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​ពី​ស្រុក​អាស៊ី សូម​ជំរាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ‌ហត់​ជា​ច្រើន ប្រយោជន៍​នឹង​ជួយ​យើង សូម​ជំរាប​សួរ​អ្នក​អាន់‌ត្រូ‌នីក នឹង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ដែរ សូម​ជំរាប​សួរ​អ្នក​អ៊ើ‌បាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះ‌គ្រីស្ទ នឹង​អ្នក​ស័តា‌ឃីស ជា​ស្ងួន‌ភ្ងា​ខ្ញុំ​ដែរ ១០សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិ‌ស្តូ‌ប៊ូល ១៤សូម​ជំរាប​សួរ​អ្នក​អ័ស៊ីង‌គ្រីត អ្នក​ភ្លេកូន អ្នក​ហ៊ើម៉ាស អ្នក​ប៉ាត្រូ‌បាស អ្នក​ហ៊ើមេស នឹង​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ១៦សូម​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះ‌គ្រីស្ទ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។