David doesn t hurt Saul
ស្ដេចសូល ហើយនិងមនុស្សរបស់ទ្រង់បានដេញតាម ដាវីឌ ។ ដាវីឌ ព្រមទាំងមនុស្សរបស់គាត់បានពួនយ៉ាងស្ងៀមស្ងាត់នៅឯក្នុងរូងភ្នំដែលងងឹត ហើយជ្រៅផង ។ ពួកគេមិនបាននិយាយអ្វីមួយម៉ាត់សោះ ។ រីឯស្ដេចសូល និងមនុស្សរបស់ទ្រង់ បានស្ថិតនៅខាងក្រៅរូងភ្នំឯណេះ! ពួកគេមិនបានដឹងថា ដាវីឌ នៅទីណាទេ ។
ស្ដេចសូល បានយាងចូលរូងភ្នំតែម្នាក់ឯង ដោយទ្រង់បានគិតថា រូងភ្នំនេះនៅទទេ ។
នៅក្នុងរូងភ្នំឯណេះវិញ មនុស្សរបស់ ដាវីឌ បានឃើញថា “ឥឡូវនេះ លោកអាចបញ្ឈប់ស្ដេចសូលពីការដេញតាមលោកបានហើយ។ លោកអាចសម្លាប់ទ្រង់ ហើយឡើងធ្វើជាស្ដេចទៅ ” ។ ដាវីឌ បានលូនឡើងទៅគៀកនឹងស្ដេចសូល ។ ដាវីឌ បានកាត់ជាយព្រះពស្ដ(សម្លៀកបំពាក់) របស់ស្ដេចសូល ។ ដាវីឌ មិនបានបង្កការឈឺចាប់ អ្វីដល់ស្ដេចឡើយ ។ ហើយ ស្ដេចសូល មិនទាំងបានដឹងផងថា ដាវីឌ នៅទីនោះដែរ ។
បន្ទាប់ពី ស្ដេចសូល បានយាងចេញពីរូងភ្នំវិញ ដាវីឌ ក៏បានចេញមកក្រៅដែរ ហើយបានស្រែហៅទ្រង់ ។ ដាវីឌបានបង្ហាញស្ដេច នូវជាយព្រះពស្ដដែលគាត់បានកាត់ចេញ ។ ដាវីឌ បាននិយាយថា “ ហេតុអ្វីបានជាទ្រង់ដេញតាមទូលបង្គំដូច្នេះ? ទូលបង្គំមិនបានធ្វើអ្វីខុសទេ ។” ស្ដេចបានមានអារម្មណ៍សោកស្ដាយណាស់ ដែលមានបំណងចិត្តអាក្រក់ចំពោះ ដាវីឌ ។ ដូច្នេះស្ដេចសូលបានឈប់ដេញតាម ដាវីឌ មួយរយៈទៅ ៕