ព្រះគម្ពីរ រ៉ូម ១១:១-១២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​២៤ ខែមិថុនា ឆ្នាំ២០២៤
ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឬ​អី ទេ មិន​មែន​ទេ ដ្បិត​ខ្លួន​ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល​ដែរ គឺ​ជា​ពូជ​លោក​អ័ប្រា‌ហាំ កើត​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ព្រះ‌ទ្រង់​មិន​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​រឿង​ពី​លោក​អេលីយ៉ា ដែល​គម្ពីរ​ថា​ដូច​ម្តេច​ទេ​ឬ​អី គឺ​ដែល​លោក​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ថា «ឱ​ព្រះ‌អម្ចាស់​អើយ គេ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ហើយ​រំលំ​អាសនា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មាន​សល់​តែ​ទូលបង្គំ​១ ហើយ​គេ​រក​សំឡាប់​ទូលបង្គំ​ទៀត» ប៉ុន្តែ ព្រះ‌ទ្រង់​ឆ្លើយ​នឹង​លោក​យ៉ាង​ដូច​ម្តេច គឺ​ឆ្លើយ​ថា «អញ​បាន​ទុក​មនុស្ស​៧​ពាន់​នាក់​សំរាប់​អញ ដែល​មិន​បាន​លុត​ជង្គង់​នៅ​មុខ​ព្រះ‌បាល​សោះ» ដូច្នេះ សព្វ​ថ្ងៃ​នេះ ក៏​មាន​សំណល់​សល់​ដែល​ទ្រង់​បាន​រើស​តាំង ដោយ​ព្រះ‌គុណ​ដែរ ហើយ​បើ​សិន​ជា​ដោយ‌សារ​ព្រះ‌គុណ​ពិត នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ទេ ពុំ​នោះ ព្រះ‌គុណ​មិន​មែន​ជា​ព្រះ‌គុណ​ទៀត តែ​បើ​ដោយ​អាង​ការ​ប្រព្រឹត្ត​មែន នោះ​មិន​មែន​ដោយ​ព្រះ‌គុណ​ទៀត ពុំ​នោះ ការ​ប្រព្រឹត្ត​មិន​មែន​ការ​ប្រព្រឹត្ត​ទៀត​ទេ ដូច្នេះ តើ​ដូច​ម្តេច គឺ​ថា សេចក្ដី​ដែល​សាសន៍​អ៊ីស្រាអែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្ដី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​រលីវ ភ្នែក​ដែល​មើល​មិន​ឃើញ នឹង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ» ហ្លួង​ដាវីឌ​ក៏​មាន​បន្ទូល​ថា «ឲ្យ​តុ​គេ​ត្រឡប់​ទៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​គេ​ចុះ គឺ​ជា​ហេតុ​ឲ្យ​វិនាស រវាត​ចិត្ត ហើយ​ជា​សំណង​ដល់​គេ​ដែរ ១០ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មិន​ឲ្យ​ឃើញ​ឡើយ ហើយ​ឲ្យ​ខ្នង​គេ​ត្រូវ​បង្កោង​ជានិច្ច​ផង»។ ១១ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់ ឲ្យ​គ្រាន់​តែ​ដួល​ប៉ុណ្ណោះ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ដោយ‌សារ​ការ​ដួល​របស់​គេ បាន​ជា​មាន​សេចក្ដី​សង្គ្រោះ ផ្សាយ​ទៅ​ដល់​ពួក​សាសន៍​ដទៃ​វិញ ដើម្បី​បណ្តាល​ឲ្យ​គេ​ច្រណែន ១២ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​លោកីយ ហើយ​សេចក្ដី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្ដី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ