ព្រះគម្ពីរ ដាវីឌ និងយ៉ូណាថានជាមិត្តភក្ដិនឹងគ្នា

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២២ ខែមិថុនា ឆ្នាំ២០២៤
១ សាំយ៉ូអែល ១៨:១-៤, ២០:១-៤២ 1 Samuel 18:1-4 , 20:1-42
David and Jonathan are friends.

 ក្រុមស្រីរបាំទាំងអស់បានរាំ និងច្រៀង​សរសើរ​លោកដាវីឌ​ថា “ជ័យយោ ដាវីឌ ដាវីឌ គឺជា​អ្នក​ចំបាំង​ដ៏អស្ចារ្យ! ”​ មនុស្ស​គ្រប់គ្នា សុទ្ធ​តែ​ស្រលាញ់​ដាវីឌ ។ សូម្បីតែ​បុត្រារបស់​ស្ដេចសូល​ឈ្មោះ យ៉ូណាថាន ក៏ចូល​ចិត្តដាវីឌ​ដែរ ។ យ៉ូណាថាន បានដឹង​ថា​ ដាវីឌ ស្រលាញ់​ព្រះ​ជាម្ចាស់​ ហើយ​ថា ​ដាវីឌ​ គឺជា​អ្នក​ចំបាំង​ដ៏ក្លាហានម្នាក់ ។ យ៉ូណាថាន​ បានមានចិត្ត​ចង់​អោយ ​ដាវីឌ​ ធ្វើ​ជាមិត្ត​ល្អមា្នក់​របស់​ទ្រង់ ។ យ៉ូណាថាន​បាន​អោយ​អំណោយ​ខ្លះទៅ​ដាវីឌ ។ ដាវីឌ​ និង​យ៉ូណាថាន ថែមទាំង​បាន​សន្យា​ជាមួយគ្នា​ថា នឹងនៅ​តែធ្វើ​ជាមិត្ត​ល្អ​និង​គ្នា​រហូត​ ទោះបីជា​នឹងមានការអ្វី​កើត​ឡើង​ក្នុងថ្ងៃ​អនាគត​ក៏ដោយ ។      
 ស្ដេចសូល​បានអោយ​ ដាវីឌ​ ធ្វើជាមន្ដ្រីមា្នក់​នៅ​ក្នុង​ជួរ​កងទ័ព​របស់​ទ្រង់ ។ នៅ​ពេល​ណាដែល​ព្រះមហា​ក្សត្របាន​បញ្ជួន ដាវីឌ អោយចុះ​បេសកកម្ម គាត់តែងតែ​ធ្វើការ​បាន​ល្អ​ជានិច្ច ។ ព្រះជាម្ចាស់​ទ្រង់តែ​ងតែ​ជួយ​ដាវីឌ​ជានិច្ច ។ ប៉ុន្ដែ​ ស្ដេចសូល​មិន​បាន​សប្បាយ​ព្រះទ័យ​ទេ ។ ស្ដេចសូល ​បាន​ច្រ​ណែន​នឹងដាវីឌ ។ ស្ដេច​សូលបាន​មានព្រះ​ទ័យ​ភ័យ​ខ្លាច​ថា​ប្រជារាស្ដ្រ​ទ្រង់ នឹង​ចង់​បាន​ដាវីឌ​អោយ​ធ្វើ​ជា​ស្ដេច​ជំនួស​ទ្រង់​វិញ!      
ដាវីឌ​ បាន​យល់​ឃើញថា ព្រះមហាក្សត្រ​បាន​មានព្រះទ័យ​ចង់​បង្ករ​ការឈឺ​ចាប់​ដល់​គាត់ ដូច្នេះ ដាវីឌ ​បាន​រត់​ចេ​ញឆ្ងាយ ហើយ​ពួន​បាត់​ទៅ ។ ថ្ងៃ​ក្រោយ​មក គាត់​បាន​និយាយ​ប្រាប់​យ៉ូណាថាន​ ។ យ៉ូណាថាន​ និង​ដាវីឌ​ បាន​មាន​ចិត្ត​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ។ យ៉ូណាថាន​ បានជួយ ​ដាវីឌ អោយគេច​ឆ្ងាយ​ពី​ស្ដេចសូល ។ ដាវីឌ ​បានសន្យា​ថា លោក​នឹង​មាន​ចិត្ត​សប្បុរស​ចំពោះ​ យ៉ូណាថាន និង​កូនចៅ​របស់គាត់​ជានិច្ច ៕