David plays his harp for King Saul
ស្ដេចសូល បានគង់នៅលើបល្ល័ង្គរបស់ទ្រង់ ។ ទ្រង់មិនសព្វព្រះទ័យជជែកជាមួយនឹងអ្នកណាឡើយ។ ទ្រង់មិនសព្វព្រះហឬទ័យនឹងធ្វើការងារអ្វីដែរ។ ស្ដេចសូល ទ្រង់មានអារម្មណ៏ក្រៀមក្រំ ។ អ្នកបំរើទាំងឡាយរបស់ស្ដេចមានចិត្ដព្រួយណាស ។ ពួកគេមានចិត្ដចង់ធ្វើអោយស្ដេចមានអារម្មណ៏ល្អជាងមុន ។ តើអ្នកបំរើទាំងនោះ អាចនឹងធ្វើអ្វីខ្លះទៅ? តើមានអ្វីដែលអាចធ្វើអោយស្ដេចមានអារម្មណ៏ល្អជាងមុនបាន?
មានអ្នកបំរើម្នាក់ក្នុងចំណោមអ្នកបំរើទាំងអស់ បាននិយាយឡើយថា ប្រហែលជាតន្រ្ដីអាចជួយបានមើលទៅ។
នោះអ្នកបំរើម្នាក់ទៀត បាននិយាយឡើងថា មានក្មេងឃ្វាលចៀមម្នាក់ឈ្មោះដាវីឌ ដែលជាអ្នកលេងភ្លេងល្អ។ គាត់ជាយុវជនក្លាហានម្នាក់ ហើយសង្ហាផង ។ គាត់ស្រលាញ់ព្រះជាម្ចាស់ណាស់។ យុវជនដាវីឌអាចលេងពិណរបស់គាត់សំរាប់ថ្វាយស្ដេចបាន។
ស្ដេចសូល ទ្រង់បានបញ្ជូនអ្នកនាំព្រះរាជសារម្នាក់ អោយទៅជួបឪពុករបស់យុវជន ដាវីឌ ហើយនិយាយថា ចូលបញ្ចូនលោកដាវីឌមកឯណេះ ដើម្បីអោយគាត់អាច និងធ្វើការសំរាប់ខ្ញុំបាន។ ដូច្នេះឪពុករបស់យុវជនដាវីឌបានបញ្ជូនលោកដាវីឌអោយទៅឯស្ដេចសូល ។ នៅពេលណាដែលស្ដេចសូលមានអារម្មណ៍ក្រៀមក្រំ យុវជនដាវីឌបានលេងពិណ សំរាប់ទ្រង់ភ្លាម ។ នៅពេលនោះ ស្ដេចសូលនឹងមានអារម្មណ៍ល្អជាងមិនខាន។