God answers Hannahs prayer
ប្ដីរបស់នាងហាណាមានប្រពន្ធផ្សេងទៀតឈ្មោះនាងពេនីណា ។ នាងពេនីណាមានកូនប្រុសនិងកូនស្រីច្រើននាក់ ប៉ុន្ដែនាងហាណាមិនមានកូនសោះ ។ នាងពេនីណាបានសើចចំអកអោយនាងហាណា ពីព្រោះនាងគ្មានកូនសោះ ។ នាងហាណាមានអារម្មណ៍ក្រៀមក្រំណាស់ ។
នៅពេលដែលគ្រួសារនាងហាណា បានទៅថ្វាយបង្គំព្រះនៅឯរោងឧបោសថព្រះនោះ នាងហាណា បានស្រែកយំ យំហើយ យំទៀតរហូត ។ នាងបានអធិស្ឋានថា "ព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានអោយទូលបង្គំខ្ញុំម្ចាស់មានកូនប្រុសម្នាក់ផង "។
លោកអេលី ដែលជាសង្ឃបានឃើញ នាងហាណា អធិស្ឋាន ហើយគាត់បានគិតថា នាងស្រវឹងស្រា ។ ដូច្នេះ គាត់បានប្រាប់នាងហាណាថា អោយឈប់ស្រវឹងទៀតទៅ ។ នាងហាណា បាននិយាយថា " ខ្ញុំមិនមែនស្រវឹងទេ ខ្ញុំក្រៀបក្រំចិត្តណាស់ ហើយខ្ញុំកំពុងតែសុំព្រះអោយជយខ្ញុំ" ។ លោកអេលីបានប្រាប់នាងអោយាទៅវិញដោយសុខសាន្ដចុះ ។ លោកអេលី បានទូលសុំអោយព្រះប្រទានអោយនាងនូវអ្វីដែលនាងបានសុំចុះ ។
ព្រះបានឆ្លើយតបការអធិស្ឋានរបស់នាងហាណា ។ នាងហាណាបានដាក់ឈ្មោះកូនប្រុសរបស់នាងថា សាំយូអែល ។ នៅពេលដែលគាត់ធំល្មមហើយ នាងហាណា បានយកសាំយូអែល ទៅឯរោងឧបោសថព្រះ ដើម្បីអោយគាត់អាចបំរើព្រះជាម្ចាស់បាន ។