Samson is Strong
ទេវតាមួយបានប្រាប់បុរសស្រ្ដីពីរនាក់ថា ពួកគេនឹងមានកូនពិសេសម្នាក់ ។ ទេវតានោះបានប្រាប់ពួកគេទៀតថា កូននេះគួរនឹងបំរើព្រះជាម្ចាស់អស់មួយជីវិតរបស់គាត់ ។ ទេវតាបានប្រទានច្បាប់ពិសេសៗដល់ពួកគេ សំរាប់អោយទារកម្នាក់នេះធ្វើតាម ។ មានច្បាប់មួយក្នុងចំណោមច្បាប់ទាំងអស់ បានចែងថា គាត់មិនត្រូវកាត់សក់របស់គាត់សោះ ។
ឈ្មោះរបស់ទារកនោះគឺ សាំសុន ។ បន្ទាប់ពីសាំសុនបានកើតមក ព្រះជាម្ចាស់បានជួយគាត់អោយលូតលាស់ឡើង នឹងមានកំលាំងខ្លាំង ។ លោកសាំសុន បានវាយប្រហារសាសន៍ភីលីស្ទីន ជាច្រើនដែលបានបង្ករការឈឺចាប់ដល់សាសន៍អ៊ីស្រាអែល ។ លោកសាំសុន បានប្រែជាមានកំលាំងខ្លាំង គាត់អាចយកជ័យជំនះលើសត្រូវ ជាច្រើននាក់បានដោយខ្លួនឯង! លោកសាំសុនអាចផ្តាច់ខ្សែពួរក្រាស់ៗ បានដូចជាខ្សែអំបោះអញ្ជឹង ហើយគាត់អាចសំលាប់សត្វតោដោយដៃទទេ ទាំងពីររបស់គាត់ ។
នៅថ្ងៃមួយ លោកសាំសុន បានអនុញ្ញាត្ដិអោយស្រ្ដីមា្នក់ដែលមានឈ្មោះ ដេលីឡា បោកបញ្ឆោតគាត់ ។ លោកបានប្រាប់នាងអំពីរបៀបធ្វើអោយកំលាំងរបស់លោកចាកចេញពីលោកទៅ ។
ដូច្នេះខណៈពេលដែល លោកសាំសុន បានដេកលក់ នាងដេលីឡា បានហៅពួកភីលីស្ទីនជាច្រើនមក ។ នាងបានប្រាប់ពួកគេអោយកាត់សក់របស់លោកសាំសុនចេញ ។ នៅពេលដែលសក់របស់ លោកសាំសុនកាត់ចេញអស់ហើយ លោកសាំសុន ក៏ភ្ញាក់ឡើង។ លោកសាំសុន បានគិតថាគាត់នឹងនៅតែមានកម្លាំងខ្លាំងដដែល ប៉ុន្ដែ កម្លាំងដែលព្រះប្រទានអោយគាត់ នោះបានចេញពីគាត់បាត់ហើយពីព្រោះគាត់មិនបានស្ដាប់បង្គាប់ព្រះ ។ ពួកសាសន៍ភីលីស្ទីនបាននាំយកគាត់ទៅជាអ្នកទោសរបស់ពួកគាត់ ។