Ruth helps Naomi (The Lord Bless Through Ruth)
នាងរស់ និងអ្នកស្រី ណាអូមី គ្នានលុយកាក់ទេ ។ ពួកគេមិនអាចទិញម្ហូបអាហារបានឡើយ ។ ពួកគេត្រូវការគ្រាប់សូវខ្លះដើម្បីធ្វើនំប័ងញ្ញុំា។
នាងរស់បានទៅឯវាលស្រែមួយ ដែលជាកន្លែងកម្មករខ្លះកំពុងប្រមួលផលគ្រាប់ស្រូវនៅទីនោះ ។ នាងបានរើសគ្រាប់ស្រូវដែលពួកកម្មករធ្វើជ្រុះនៅខាងក្រោយ ។ វាគឺជាការងារមួយ យ៉ាងលំបាក់ ។ វាត្រូវការពេលវេលាមួយយ៉ាងយូរ ដើម្បីស្វែងរកម្ហូបអាហារ អោយបានល្មមគ្រប់គ្រាន់ ដោយតាមវិធីនេះ ។
មានបុរសម្នាក់ឈ្មោះបូអូស អម្ចាស់វាលស្រែជាកន្លែង នាងរស់ បានទៅប្រមូលគ្រាប់ស្រូវ ។ លោកប៊ូអូស បានមានចិត្តសប្បុរសចំពោះនាងរស់ ។ គាត់បានអញ្ជើញនាងអោយញ្ញុំាអាហារថ្ងៃត្រង់ជាមួយកម្មករគាត់ ។ គាត់បានប្រាប់ពួកកម្មករគាត់ អោយជួយនាងរស់ផង ។ ដូច្នេះ ពួកកម្មករបានមានចេតនាបន្សល់គួរគ្រាប់ស្រូវ អោយច្រើនថែមទៀតអោយនាងរស់ ស្វែងរក ។
នាងរស់បាននាំយកគ្រាប់ស្រូវទៅអោយ អ្នកស្រីណាអូមី ធ្វើនំបុ័ង ។ អ្នកស្រីណាអូមី បានមានចិត្តរីករាយ ដែលនាងរស់បានជួយគាត់អោយមានម្ហូបអាហារញុំា ។ នាងរស់ និងអ្នកស្រីណាអូមី បានមានចិត្តរីករាយដែលមានមិត្តម្នាក់ដូច លោកប៊ូអូស ។ មួយរយៈក្រោយមក នាងរស់ និងលោកប៊ូអូស បានរៀបការជាមួយគ្នា ។ ព្រះអម្ចាស់បានថែរក្សានាងរស់ និង អ្នកស្រីណាអូមី ៕ (ស្រែ លោក បូអូស)