Ruth shows love.(The Lord put true love with Ruth)
អ្នកស្រីណាអូមី និងគ្រួសារគាត់បានរស់នៅប្រទេសអ៊ីស្រាអែល ។ ប៉ុន្តែ នៅក្នុងប្រទេសអ៊ីស្រាអែលលែងមានស្បៀងអាហារច្រើនទៀតហើយ ។ ដូច្នេះអ្នកស្រី ណាអូមី និងគ្រួសារគាត់បានទៅរស់នៅក្នុងប្រទេសម៉ូអាប់វិញ។ នៅក្នុងប្រទេសម៉ូអាប់មានអាហារសម្បូរហូហៀរ ។
កូនប្រុសរបស់អ្នកស្រីណាអូមី ពីរនាក់ បានធំដឹងក្ដីទ្បើង ព្រមទាំងបានរៀបការហើយ ។ មានម្នាក់ក្នុងចំណោមពួកគេ បានរៀបការជាមួយនាងរស់ ។ លុះក្រោយមកទៀតកូនប្រុសទាំងពីរ និងប្ដីរបស់អ្នកស្រីណាអូមីក៏បានស្លាប់ទៅ ។ អ្នកស្រីណាអូមីក្រៀមក្រមណាស់ ។ គាត់ក៏បានឮដំណឹងថា នៅប្រទេសអ៊ីស្រាអែលមានស្បៀងអាហារទ្បើងវិញហើយ ដូច្នេះ គាត់ក៏បានសំរេចចិត្តត្រទ្បប់ទៅផ្ទះវិញ ។
នាងរស់បានមានចិត្តចង់ទៅផ្ទះនោះ ជាមួយអ្នកស្រីណាអូមីដែរ ។ អ្នកស្រី ណាអូមី ក៏និយាយទ្បើងថា "ចូលឯងស្នាក់នៅក្នុងប្រទេសម៉ូអាប់នេះហើយ អញមិនមានលុយកាក់ទេ ដូច្នេះប្រសិនបើឯងស្នាក់នៅជាមួយអញ នោះឯងនឹងក្រតោកយ៉ាក" ។
នាងរស់បាននិយាយថា "សូមកុំប្រាប់ខ្ញុំអោយចាក់ចេញពីអ្នកម្ដាយទ្បើយ ។ ខ្ញុំនិងទៅកន្លែងណាដែលអ្នកម្ដាយទៅដែរ ។ ប្រជាជាតិរបស់អ្នកមា្ដយ ក៏ជាប្រជាជាតិខ្ញុំដែរ ហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់ខ្ញុំដែរ" ។ នាងរស់បានស្នាក់នៅជាមួយអ្នកស្រី ណាអូមីពី ព្រោះនាងបានស្រលាញ់អ្នកស្រីណាអូមី និងបានស្រលាញ់ព្រះជាម្ចាស់ ។ នាងរស់មិនបានខ្វល់ថា ពួកគេក្រតោកយ៉ាក ហើយមិនមានផ្លូវណារកលុយបាននោះទ្បើយ ។