God helps Gideon defeat the Midianites.
មនុស្សជាច្រើនបានមក ដើម្បីជួយលោកគេឌាន វាយលុកពួកសាសន៏មាឌាន ។ ប៉ុន្តែបុរសភាគច្រើនបានមានចិត្តភ័យខ្លាច ។ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់លោកគេឌាន ថា “ចូលអនុញ្ញាតអោយអ្នកណាដែលមានចិត្តភ័យខ្លាច ទៅផ្ទះវិញចុះ" ។ បុរសភាគច្រើនបានចាកចេញទៅ ។
ប៉ុន្តែ ព្រះអម្ចាស់បានឈ្វេងយល់ថា កងទ័ពរបស់លោកគេឌាន នៅតែមានចំនួនច្រើនពេក ។ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ លោកគេឌាន អោយនាំពួកគេទៅឯទន្លេ ដើម្បីផឹកទឹក ។ បុរសភាគច្រើនបានលុតជង្គង់ចុះ ដើម្បីផឹកទឹក។ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់លោកគេឌាន អោយបញ្ជួនពួកបុរសនោះទៅផ្ទះវិញ ។
ឥឡូវនេះ នៅសល់បុរសចំនួនតែបីរយនាក់(៣០០នាក់)ប៉ុណ្ណោះ ។ ចំនួននោះមិនច្រើនទៀត ទេ! ឯកងទ័ពដែលមកពីសាសន៏ម៉ាឌានវិញ គឺមានចំនួនច្រើន លើសពីលោកគេឌេន អាចរាប់បាន ។ គ្មានផ្លូវណាដែលមនុស្សចំនួនបីរយនាក់
(៣០០នាក់)
អាចនឹងឈ្នះសង្រ្គាមមួយ ប្រឆាំងនឹងកងទ័ពយ៉ាងច្រើន បែបនេះបានឡើយ ។
ព្រះអម្ចាស់បានមានព្រះបន្ទួលប្រាប់លោកគេឌេនពីអ្វីដែលត្រួវធ្វើ ។ លោកគេឌេនបានអោយ ត្រែមួយ ក្រឡមួយ ដែលមានចន្លុះនៅខាងក្នុង ទៅមនុស្សម្នាក់ៗ នៅក្នុងកងទ័ពរបស់ពួកគាត់ ។ ប្រុសៗទាំងនោះបាននៅឡោមព័ទ្ធជំរុំសាសន៏ម៉ាឌេន ។
គ្រាន់តែដល់ពេលកំណត់ភ្លាម ពួកគេបានផ្លុំត្រែរបស់ពួកគេឡើង ហើយក៏បំបែកក្រឡរបស់ពួកគេដែរ ព្រមទាំងស្រែឡើងថា “ដាវនៃព្រះអម្ចាស់ និងលោកគេឌាន" ។ នៅពេលដែលកងទ័ពធំរបស់សាសន៏មាឌានបានឮសំលេង និងបានឃើញភ្លើងច្រើនដួច្នេះ គេក៏រត់អស់ទៅ! ព្រះអម្ចាស់បានសង្គ្រោះប្រជារាស្រ្តទ្រង់ ដោយសារកងទ័ពតូច និងអ្នកដឹកនាំដែលបានស្តាប់បង្គាប់ព្រះអម្ចាស់ ៕