An angel talks to Gideon.
ពួកជនជាតិម៉ាឌាន គឺជាសត្រូវរបស់ពូកអ៊ីស្រាអែល ។ ពូកគេបានលួចរបស់គ្រប់សព្វពីពួកអ៊ីស្រាអែល ។ ជនជាតិអ៊ីស្រាអែល មានចិត្តភ័យខ្លាចណាស់ ពួកគេបានពួននៅក្នុងរូងភ្នំ ។ ជនជាតិអ៊ីស្រាអែល បានសុំអោយព្រះអម្ចាស់ជួយពួកគេ ។
នៅថ្ងៃមួយ ជនជាតិអ៊ីស្រាអែល ម្នាក់ឈ្នោះ គេឌាន កំពុងតែពូនជនជាតិម៉ាឌាន ។ លោក គេឌាន កំពុងតែពួន ពីព្រោះគាត់មិនចង់អោយពួកជនជាតិម៉ាឌាន មកលួចស្រូវសាលី ដែលគាត់កំពុងតែបានបែននោះឡើយ។
រំពេចនោះទេវតា បានលេចមក ហើយក៏បានប្រាប់គាត់ថា "នែ! អ្នកចម្បាំងដ៏មានឫទ្ធអំណាចអើយ ព្រះអម្ចាស់គង់នៅជាមូយអ្នក" ។ គួរអោយអស់សំណើចខ្លាំងណាស់ ដែលនិយាយទៅកាន់មនុស្សដែលកំពុងរត់ពួនបែបនេះ !
ព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកគេឌាន អោយសង្រ្គោះពួកអ៊ីស្រាអែលពីជនជាតិម៉ាឌាន ។ លោកគេឌាន មិនបានគិតថា គាត់មិនអាចសង្រ្គោះជនជាតិអ៊ីស្រាអែលបាននោះទេ ប៉ុន្ដែ ព្រះអម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងយាងជាមួយលោកគេឌាន ហើយជូយគាត់។ លោកគេឌាន នៅតែមិនប្រាកដក្នុងចិត្ត ដូច្នេះ គាត់បានសូមអោយទេវតាបង្ហាញថា ទេវតា ពិតជាកំពុងនិយាយមកពី ព្រះមែន។ ទេវតា ក៏បានធ្វើតាម! ក្រោយមក លោកគេឌាន ក៏ធ្វើតាមទេវតាបង្គាប់គាត់អោយធ្វើ ។