Deborah helps Barak
លោកស្រីដេបូរ៉ា បានជជែកជាមួយ លោកបារ៉ាក់ ។ គាត់បាននិយាយថា "ព្រះជាអម្ចាស់សព្វព្រះហឫទ័យអោយអ្នកដឹកនាំកងទ័ព ។ ព្រះអម្ចាស់នឹងឈ្នះសង្គ្រាមនេះ" ។ ប៉ុន្ដែ លោកបារ៉ាក់ មិនចង់ទៅតែម្នាក់ឯងនោះទេ ។ គាត់ចង់អោយអ្នកស្រីដេបូរ៉ា ជួយគាត់ដឹកនាំទ័ព ។ គាត់និយាយថា "ប្រសិនបើអ្នកមិនទៅជាមួយខ្ញុំទេ នោះខ្ញុំក៏នឹងមិនទៅដែរ " ។
ដូច្នេះ លោកស្រីដេបូរ៉ា និយាយថាគាត់នឹងទៅជាមួយ លោកបារ៉ាក់ ។ ពួកគេដឹកនាំកងទ័ពរបស់ជនជាតិអ៊ីស្រាអែលទៅឯចំហៀងនៃភ្នំមួយ ។ ជនជាតិអ៊ីស្រាអែល បានបោះជុំរំនៅលើភ្នំ។ កងទ័ពជនជាតិកាណាន មានរទះចំបាំង និងសេះលឿនៗជាច្រើន។ ជនជាតិកាណាន បានចាប់ផ្ដើមវាយប្រហារជនជាតិអ៊ីស្រាអែល នៅក្នុងទន្លេ រីងស្ងួតមួយនៅឯជើងភ្នំ ។
គ្រាន់តែដល់ពេលកំណត់ភ្លាម ព្រះអម្ចាស់បានបញ្ជួនព្យុះធំមួយមក ។ វាភ្លៀងខ្លាំងណាស់ ហើយលឿនមែនទែន ដែលនាំអោយរទេះចំបាំងរបស់ជនជាតិកាណានជាប់ផុងក្នុងភក់ ។ សេះលឿនៗរបស់ពួកគេទាំងអស់មិនអាចរត់ទៅណាបានឡើយ ។
លោកស្រីដេបូរ៉ា បានប្រាប់លោកបារ៉ាក់ ថា "ទៅ ! ព្រះអម្ចាស់បានធ្វើអោយអ្នកឈ្នះហើយ!"។ កងទ័ពជនជាតិកាណាន មិនអាចប្រយុទ្ធបានទេ ។ ពួកគេ មិនអាចទៅណាបានឆ្ងាយទេ ។ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ បានឈ្នះសង្គ្រាម ពីព្រោះព្រះអម្ចាស់ បានជួយពួកគេ ។