ព្រះគម្ពីរ កំផែងនៃទីក្រុងយេរីខូរ បាក់ធ្លាក់ចុះ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៣០ ខែមីនា ឆ្នាំ២០២៤
យ៉ូស្វេ ៦:១-២៧ Joshua 6:1-27
The walls of Jericho fall down

លោកយ៉ូស្វេ និងជន​ជាតិ​អ៊ីស្រ្ដាអែល ទាំងអស់​ បានបោះជំរុំ​នៅខាងក្រៅ​ទីក្រុង​យេរីខូរ។ ប្រ​ជាជន​នៅទីក្រុង​យេរីខូរ នាំគ្នា​បិទទ្វារទីក្រុងទាំងអស់ ហើយពួក​គេមិនអនុញ្ញាត្តិ​អោយ​អ្នក​ណាមួយចូល​ក្នុងទីក្រុង ឬ ចេញក្រៅ​ទីក្រុង​ឡើយ។ ពួក​គេភ័យ​ខ្លាចយ៉ាងខ្លាំង ។ ពួកគេមិនចង់​អោយជន​ជាតិ​អ៊ីស្រាអែល​ កាន់កាប់​ទីក្រុង​របស់ពួកគេ​ឡើយ។
 ព្រះអម្ចាស់​មានព្រះបន្ទូល​ប្រាប់​ លោក​យ៉ូស្វេ អំពី​គំ​រោងការណ៍​មួយដើម្បី​កាន់​កាប់ទីក្រុង។ លោកយ៉ូស្វេ និងប្រជារាស្រ្ដអ៊ីស្រាអែល​ បានធ្វើ​តាម​គ្រប់​អ្វីៗ ​ដែលព្រះ​ទ្រង់​មាន​បន្ទូល​ប្រាប់ ពួក​គេ​ក្រោក​ឈរឡើង​តម្រង់​ជួរ​យ៉ាង​ស្ងៀម​ស្ងាត់​។ ពួក​គេមិន​ និយាយ​មួយ​មាត់​សោះ។ ពួកគេ​បានដើរ​ជា​ក្បួន​តាមផ្លូវ​ជុំ​វិញទីក្រុង​យេរីខូរ។ ពួក​គេ​ធ្វើបែប​នេះ​រាល់ថ្ងៃ រហូតមួយ​សប្ដាហ៍។  (តើ១សប្តាហ៍មានប៉ុន្មានថ្ងៃ? ៧ថ្ងៃ។ )
  នៅថ្ងៃ​ចុងក្រោយ​ ពួក​គេបាន​ដើរជាក្បួន​ជុំវិញ​ទីក្រុង មួយ ពីរ បី បួន ប្រាំ ប្រាំមួយ ប្រាំពីរដង​​ បន្ទាប់មក ពួកគេ​ក៏ឈប់ពួកសង្ឃ​បាន​ផ្លុំត្រែ​ឡើង ហើយប្រជារាស្ដ្រក៏បាន​ស្រែក​ឡើង​ដែរ។ បន្ទាប់​មក​កំផែង​ក្រុង​ក៏​បានរលំ​បាក់​រាបស្មើ​តែ​ម្ដង! ដូច្នេះ ពួកអ៊ីស្រាអែលបានដើរ​ជា​ក្បួន​តម្រង់​ឆ្ពោះ​ទៅ​ក្នុង​ទីក្រុង​ទៅ៕