ព្រះគម្ពីរ នាង រ៉ាហាប ជួយអ្នកស៊ើបការណ៍ពីរនាក់

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៣ ខែមីនា ឆ្នាំ២០២៤
យ៉ូស្វេ ២:១-១:២៤ Joshua 2:1-24
Rahab helps two spies

លោកយ៉ូសេ្វ គឺជាអ្នកដឹកនាំថ្មីលើប្រជារាស្រ្តរបស់ព្រះអម្ចាស់។ ​​​​​​​​​​ព្រះអម្ចាស់ មានព្រះបន្ទូលប្រាប់​លោក​យ៉ូស្វេ ​​​អោយ​ដឹកនាំ​​ប្រជា​រាស្រ្ត​ទៅ​ក្នុង​ទឹក​ដី​សន្យា។​ ព្រះអម្ចាស់​សន្យា​ថា​នឹងគង់នៅជាមួយលោកយ៉ូស្វេ(យ៉ូសេ្វ ១:៩)។​ ព្រះអង្គមានបន្ទូលថា"ចូររឹងមាំ​ហើយក្លាហានឡើង" ។​
លោកយ៉ូសេ្វ បានបញ្ជូនអ្នកស៊ើបការណ៍ពីរនាក់​​​​ អោយ​ទៅ​ឯទី​ក្រុង​​យេ​រីខូរ ​ដើម្បី​ពិ​និ​​ត្យមើលទឹកដី​នោះ​។ ​​ស្តេច​ នៃ​ក្រុង​យេរីខូរ​ បាន​លឺ​ដំ​ណឹង​អំពី​អ្នកស៊ើប​​​​​ការណ៍​​ទាំង​ពីរ​នាក់​នោះ​ ​ក៏​បញ្ជួន​ទាហាន​​ទៅ​ស្វែង​រក​អ្នក​ទាំង​ពីរ​នោះ​។​ រីឯ​អ្នក​ស៊ើប​ការណ៍​ទាំង​ពីរ​នាក់ ​គេ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រ្ដី​មា្នក់​ឈ្នោះ​ រ៉ាហាប​ ​។​ នាង​បាន​លាក់​ពួក​គេនៅ​លើ​ដំបូល​ផ្ទះ​របស់​នាង​ នៅ​ក្រោម​គំនរ​ដើម​ឆ្មៃ​។​ នៅ​ពេល​ដែល​ពួក​ទាហាន​បាន​មក​​ដល់់​ផ្ទះ​​របស់​នាង​ នាង​បាន​​ប្រាប់​ទាហាន​ថា​ បុរស​​ទាំង​ពីរ​នាក់​​នោះ​បាន​ចាក​ចេញ​ពី​​​​​​ទីក្រុង​បាត់​ទៅ​ហើយ​ ។​
​ពួក​ទាហា​ន​ក៏​ប្រ​ញាប់​ចេញ​ពី​ទី​ក្រុង​​ភា្លម​ ដើម្បី​តាម​រក​អ្នក​ស៊ើប​ការណ៍​ទាំង​ពីរ​នាក់​នោះ ​។​ បន្ទាប់​​មក​ នាង ​រ៉ាហាប​ បាន​ជួយ​អ្នក​ស៊ើប​ការណ៍​ អោយ​គេច​ខ្លួន​ទៅ​។ ​ផ្ទះ​របស់​នាង​ស្ថិ​ត​នៅ​​លើ​​កំផែង​នៃ​​ទីក្រុង​។ ​អ្នក​ស៊ើការណ៍​ទាំង​ពីរ​បាន​ប្រើខែ្សពួរ​ ហើយ​​ក៏​សំរូត​ចុះតាម​កំផែង​ទីក្រុង​មក​។ នាង ​រ៉ាហាប​ បាន​សុំ​អោយ​អ្នក​ស៊ើប​ការណ៍​ទាំង​ពីរ​ រក្សា​សុវ​ត្តិ​ភាព​អោយ​នាង​ផង​ នៅពេ​ល​ដែល​ពួក​​គេ​មក​កាន់​​កាប់​ទឹក​ដី​នេះ​។ អ្នក​ស៊ើបការណ៍​ ក៏បាន​សន្យា​ថា ​គ្មាន​អ្នក​ណា​មួយ​នៅក្នុង​​ផ្ទះ​របស់​នាង​ទទួល​ការ​​​ឈឺ​ចាប់​ឡើយ​ ប្រសិន​បើ​នាង​ព្យួរ​ខែ្ស​ពួរ​នៅលើ​​បង្អួច​ធ្វើ​ជា​ស​ញ្ញា ​៕