ព្រះគម្ពីរ ព្រះអម្ចាស់ផ្គត់ផ្គង់ទឹកពីថ្មមួយ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៦ ខែមីនា ឆ្នាំ២០២៤
ជនគណនា ២០:១-១៣ (Numbers 20:1-13)
God provides water from a rock

 ប្រជាជនស្រេកទឹកជាខ្លាំង។ ពួកគេមកជួបលោកម៉ូសេ  ហើយនិយាយថា " ហេតុអ្វីបានជាលោកបង្ខំអោយពួកយើងចេញមក ទិរហោស្ថាននេះអញ្ចឹង? ហើយ ហេតុអ្វី បានជាលោកបង្ខំអោយពួកយើងចេញពី ស្រុកអេស៊ីបមកដូច្នេះ? ដ្បឹតនៅទីនេះ គ្មានអ្វីសំរាប់បរិភោគ ហើយក៏គ្មានទឹកសម្រាប់ផឹកសោះ" ។
       លោកម៉ូសេខឹងនិងបណ្ដាជនជាខ្លាំង។ ពូកគេបានបន្ទោសដល់គាត់ចំពោះបញ្ហារបស់ពួកគេទាំងអស់។ ពួកគេបានភ្លេចថា ព្រះអម្ចាស់បានការពារពួកគេ ហើយតែងតែយកព្រះទ័យទុកដាក់ចំពោះគេជនិច្ច។ ដូច្នេះ លោកម៉ូសេបានទូលថ្វាយព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេថា អោយទៅនិយាយដាក់ថ្មនៅមុខប្រជាជនទៅ ហើយព្រះអម្ចាស់នឹងអោយទឹកហូរចេញពីថ្មនោះមក ។
       លោកម៉ូសេបានដើរទៅឯផ្ទាំងថ្ម ប៉ុន្ដែ នៅក្នុងចិត្តគាត់ខឹងណាស់​ ហើយគាត់មិនបានធ្វើតាមអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលទេ ។ លោកម៉ូសេមិនបាននិយាយទៅកាន់ផ្ទាំងថ្មទេផ្ទុយទៅវិញ គាត់បានវាយផ្ទាំងថ្មជាមូយ និងដំបងរបស់គាត់ទៅវិញ។ ព្រះអម្ចាស់បានធ្វើអោយទឹកហូរចេញពីផ្ទាំងថ្មមកដដែល ទោះបីជា លោកម៉ូសេ មិនបានធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូលក៏ដោយ។ ព្រះអម្ចាស់មានព្រះហឬទ័យក្រៀមក្រំណាស់ដែលលោកម៉ូសេ មិនបានស្ដាប់បង្គាប់តាមទ្រង់ ។