The people bring gifts to make the Tabernacle.
ព្រះអម្ចាស់បានប្រទានអោយលោកម៉ូសេនូវគំរោងការផ្សេងៗ ដើម្បីធ្វើត្រសាលមូយដែលគេហៅថា ត្រសាលព្រះ។ ត្រសាលនោះគឺជាកន្លែងដ៏ពិសេសមូយ សម្រាប់ថ្វាយបង្គំព្រះអម្ចាស់។ លោកម៉ូសេបានប្រាប់ប្រជាជនយ៉ាងច្បាស់លាស់ អំពីរបៀបដែលធ្វើត្រសាលនោះ។
ប្រជាជនទាំងអស់ ដែលចង់នាំយកអំណោយមកថ្វាយតាមតម្រូវការ ដើម្បីសាងសង់ត្រសាលព្រះនោះ ក៏បានយកមកដូចជា មាស ត្បូងមានតំលៃ និងរបស់ផ្សេងៗ។
ប្រជាជន បាននាំយករបស់ដែលល្អស្អាត កាន់តែច្រើនឡើងៗមក! វាហាក់បីដូចជាគ្រប់គ្នា មានចិត្តចង់ថ្វាយរបស់ដ៏ល្អបំផុតមក ដើម្បីជូយសង់ត្រសាលព្រះនេះ!
មិនយូរប៉ុន្មាន ក៏មានរបស់របរល្មមដើម្បីសង់ត្រសាលព្រះ ប៉ុន្ដែប្រជាជននៅតែនាំយកអំណោយមកបន្ថែមទៀតដដែល។ ពួកគេនិយាយថា " សូមប្រាប់ប្រជាជនអោយឈប់យកអំណោយមកទៀតទៅ យើងមានច្រើនពេកហើយ"។ ប្រជាជនបានសង់ត្រសាលព្រះ ដូចជាព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកគេមែន។