ព្រះគម្ពីរ ព្រះជាអម្ចាស់ប្រទានក្រិត្យវិន័យដប់ប្រការ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៣១ ខែកុម្ភៈ ឆ្នាំ២០២៤
និក្ខមនំ​ ​១៩:១-២៤:១៨ (Exodus 19:1-24:18)
God gives the ten Commandments.

    ប្រជាជនអ៊ីស្រាអែលបានដើរទៅក្នុងវាលរហោស្ថានអស់ជាច្រើនថ្ងៃ។ ពួកគេបានមកដល់ភ្នំមូយ។ព្រះជាអម្ចាស់ មានព្រះបន្ទូលប្រាប់ពួកគេ អោយបោះជំរុំនៅក្បែរភ្នំភ្លើងដើម្បីចំអិនម្ហូប។ ពួកគេបានស្វែងរកកន្លែងសម្រាក់ សម្រាប់សត្វរបស់ពួកគេ និង អោយចំណីស៊ីផង។
        ព្រះជាអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេ អោយឡើងទៅលើកំពូលភ្នំ។​ ព្រះជាអម្ចាស់ទ្រង់សព្វព្រះទ័យ មានព្រះបន្ទូលជាមូយលោកម៉ូសេ។ នៅពេលដែលលោកម៉ូសេនៅលើកំពូលភ្នំនោះ ព្រះជាអម្ចាស់មានបន្ទូលប្រាប់គាត់អំពីកិច្ចការផ្សេងៗជាច្រើន។ព្រះជាអម្ចាស់បានប្រទានអោយលោកម៉ូសេនូវ ថ្មពីរបន្ទះ ដែលទ្រង់បានសរសេរក្រិត្យវិន័យរបស់ទ្រង់ លើនោះរួចហើយ។​ ព្រះជាអម្ចាស់បានមានព្រះបន្ទូលប្រាប់លោកម៉ូសេ នូវច្បាប់ជាច្រើនផ្សេងៗទៀត ដើម្បីអោយមនុស្សប្រតិបត្តិតាម។ បណ្ដាច្បាប់ ទាំងប៉ុន្មានរបស់ព្រះជាអម្ចាស់ បានជួយអោយមនុស្សស្គាល់នូវអ្វីដែលទ្រង់សព្វព្រះហឬទ័យ។ បណ្ដាច្បាប់របស់ព្រះជាអម្ចាស់ បានប្រាប់ប្រជាជនអោយមានសេចក្ដីយុត្តិធម៌ចំពោះគ្នាទៅវិញទៅមក។
       លោកម៉ូសេបានចុះពីភ្នំមកវិញ ហើយនិយាយប្រាប់ដល់ជនជាតិអ៊ីស្រាអែលនូវអ្វីទាំងអស់ដែលព្រះជាអម្ចាស់បានមានព្រះបន្ទូលប្រាប់គាត់។ ប្រជាជនបានសន្យាថា នឹងស្ដាប់បង្គាប់ព្រះ