ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
១៩នៅវេលានោះឯង ពួកសង្គ្រាជ នឹងពួកអាចារ្យក៏រកចាប់ទ្រង់ ដ្បិតគេដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ តែគេនឹកខ្លាចបណ្តាជន។
២០គេឃ្លាំមើលទ្រង់ ហើយក៏ចាត់ពួកសំងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីនឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ប្រយោជន៍នឹងបញ្ជូនទ្រង់ទៅក្នុងកំឡាំង នឹងអំណាចនៃចៅហ្វាយខេត្ត ២១អ្នកទាំងនោះទូលសួរទ្រង់ថា លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ ហើយបង្រៀន សុទ្ធតែដោយត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខអ្នកណាសោះ លោកបង្រៀនពីផ្លូវព្រះ តាមតែសេចក្ដីពិត ២២ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ ២៣តែទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ ២៤ចូរបង្ហាញកាក់ធំ១មកឲ្យខ្ញុំមើល តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា គេទូលឆ្លើយថា ជារបស់សេសារ ២៥នោះទ្រង់មានបន្ទូលថា បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ ២៦ខណនោះ គេចាប់ព្រះបន្ទូលទ្រង់នៅមុខជនទាំងឡាយមិនបាន ហើយក៏ស្ងៀមនៅ ដោយអស្ចារ្យពីចំឡើយរបស់ទ្រង់។
២៧នោះមានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ គេមកទូលសួរដល់ព្រះយេស៊ូវថា ២៨លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីនឹងបង្កើតពូជឲ្យបង ២៩ដូច្នេះ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ ៣០ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅឥតកូនដែរ ៣១អ្នកទី៣ក៏យកនាងទៀត បណ្តាទាំង៧នាក់នោះក៏យកនាងគ្រប់ៗគ្នា ហើយស្លាប់ទៅឥតមានកូនដូចគ្នាទាំងអស់ ៣២ក្រោយបង្អស់មក នាងនោះស្លាប់ទៅដែរ ៣៣ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា ដ្បិតអ្នកទាំង៧នោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា ៣៤នោះទ្រង់មានបន្ទូលឆ្លើយថា ធម្មតាមនុស្សនៅលោកីយនេះ គេតែងយកប្ដីប្រពន្ធ ៣៥តែអស់អ្នកដែលបានរាប់ជាគួរ ឲ្យបានទៅឯបរលោកនាយ ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនដែលយកប្ដីប្រពន្ធទៀតទេ ៣៦ពីព្រោះគេមិនចេះស្លាប់ទៀត គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះផង ដោយបានរស់ពីស្លាប់ឡើងវិញ ៣៧រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប ៣៨ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់រស់សំរាប់ទ្រង់ ៣៩នោះមានពួកអាចារ្យខ្លះឆ្លើយឡើងថា លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ៤០រួចគេមិនហ៊ានទូលសួរទ្រង់ទៀតឡើយ។
៤១ទ្រង់ក៏មានបន្ទូលសួរគេថា ដូចម្តេចបានជាគេថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ៤២ព្រោះហ្លួងដាវីឌនោះឯង ទ្រង់បានមានបន្ទូលក្នុងគម្ពីរទំនុកដំកើងថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ៤៣ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង» ៤៤ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន។
៤៥កាលបណ្តាជនកំពុងតែស្តាប់ទ្រង់ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ៤៦ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេ ក្នុងសាលាប្រជុំ នឹងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង ៤៧តែគេឆស៊ីផ្ទះស្រីមេម៉ាយ ទាំងដោះសាខ្លួន ដោយសូត្រធម៌ឲ្យច្រើន អ្នកទាំងនោះឯងនឹងត្រូវទោសធ្ងន់ជាងទៅទៀត។ ១៩នៅវេលានោះឯង ពួកសង្គ្រាជ នឹងពួកអាចារ្យក៏រកចាប់ទ្រង់ ដ្បិតគេដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ តែគេនឹកខ្លាចបណ្តាជន។
២០គេឃ្លាំមើលទ្រង់ ហើយក៏ចាត់ពួកសំងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីនឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ប្រយោជន៍នឹងបញ្ជូនទ្រង់ទៅក្នុងកំឡាំង នឹងអំណាចនៃចៅហ្វាយខេត្ត ២១អ្នកទាំងនោះទូលសួរទ្រង់ថា លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ ហើយបង្រៀន សុទ្ធតែដោយត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខអ្នកណាសោះ លោកបង្រៀនពីផ្លូវព្រះ តាមតែសេចក្ដីពិត ២២ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ ២៣តែទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ ២៤ចូរបង្ហាញកាក់ធំ១មកឲ្យខ្ញុំមើល តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា គេទូលឆ្លើយថា ជារបស់សេសារ ២៥នោះទ្រង់មានបន្ទូលថា បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ ២៦ខណនោះ គេចាប់ព្រះបន្ទូលទ្រង់នៅមុខជនទាំងឡាយមិនបាន ហើយក៏ស្ងៀមនៅ ដោយអស្ចារ្យពីចំឡើយរបស់ទ្រង់។
២៧នោះមានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ គេមកទូលសួរដល់ព្រះយេស៊ូវថា ២៨លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា បើបងអ្នកណាមានប្រពន្ធ ហើយស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកនាងនោះ ដើម្បីនឹងបង្កើតពូជឲ្យបង ២៩ដូច្នេះ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ ៣០ប្អូនបន្ទាប់ក៏យកនាង ហើយស្លាប់ទៅឥតកូនដែរ ៣១អ្នកទី៣ក៏យកនាងទៀត បណ្តាទាំង៧នាក់នោះក៏យកនាងគ្រប់ៗគ្នា ហើយស្លាប់ទៅឥតមានកូនដូចគ្នាទាំងអស់ ៣២ក្រោយបង្អស់មក នាងនោះស្លាប់ទៅដែរ ៣៣ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះនឹងធ្វើជាប្រពន្ធរបស់អ្នកណា ដ្បិតអ្នកទាំង៧នោះបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា ៣៤នោះទ្រង់មានបន្ទូលឆ្លើយថា ធម្មតាមនុស្សនៅលោកីយនេះ គេតែងយកប្ដីប្រពន្ធ ៣៥តែអស់អ្នកដែលបានរាប់ជាគួរ ឲ្យបានទៅឯបរលោកនាយ ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនដែលយកប្ដីប្រពន្ធទៀតទេ ៣៦ពីព្រោះគេមិនចេះស្លាប់ទៀត គឺដូចជាទេវតា ហើយជាពួកកូនរបស់ព្រះផង ដោយបានរស់ពីស្លាប់ឡើងវិញ ៣៧រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់ ថាជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប ៣៨ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់រស់សំរាប់ទ្រង់ ៣៩នោះមានពួកអាចារ្យខ្លះឆ្លើយឡើងថា លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ៤០រួចគេមិនហ៊ានទូលសួរទ្រង់ទៀតឡើយ។
៤១ទ្រង់ក៏មានបន្ទូលសួរគេថា ដូចម្តេចបានជាគេថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ៤២ព្រោះហ្លួងដាវីឌនោះឯង ទ្រង់បានមានបន្ទូលក្នុងគម្ពីរទំនុកដំកើងថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ៤៣ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង» ៤៤ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន។
៤៥កាលបណ្តាជនកំពុងតែស្តាប់ទ្រង់ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ៤៦ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេ ក្នុងសាលាប្រជុំ នឹងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង ៤៧តែគេឆស៊ីផ្ទះស្រីមេម៉ាយ ទាំងដោះសាខ្លួន ដោយសូត្រធម៌ឲ្យច្រើន អ្នកទាំងនោះឯងនឹងត្រូវទោសធ្ងន់ជាងទៅទៀត។