ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
៣១ទ្រង់ក៏យកពួក១២នាក់មកមានបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្ដីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ៣២ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក ៣៣រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ ៣៤តែពួកសាវកមិនបានយល់សេចក្ដីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ។
៣៥កាលជិតដល់ក្រុងយេរីខូរហើយ នោះមានមនុស្សខ្វាក់ម្នាក់ អង្គុយសូមទាននៅមាត់ផ្លូវ ៣៦គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា តើមានការអ្វី ៣៧គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក ៣៨រួចគាត់ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ៣៩ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ៤០នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក កាលគាត់មកជិតហើយ នោះទ្រង់មានបន្ទូលសួរថា ៤១តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ៤២ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ឲ្យភ្លឺចុះ សេចក្ដីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ ៤៣ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមទ្រង់ ទាំងពណ៌នាសរសើរដំកើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរដល់ព្រះដែរ។ ៣១ទ្រង់ក៏យកពួក១២នាក់មកមានបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្ដីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ៣២ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក ៣៣រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ ៣៤តែពួកសាវកមិនបានយល់សេចក្ដីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ។
៣៥កាលជិតដល់ក្រុងយេរីខូរហើយ នោះមានមនុស្សខ្វាក់ម្នាក់ អង្គុយសូមទាននៅមាត់ផ្លូវ ៣៦គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា តើមានការអ្វី ៣៧គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក ៣៨រួចគាត់ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ៣៩ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ៤០នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក កាលគាត់មកជិតហើយ នោះទ្រង់មានបន្ទូលសួរថា ៤១តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ៤២ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ឲ្យភ្លឺចុះ សេចក្ដីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ ៤៣ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមទ្រង់ ទាំងពណ៌នាសរសើរដំកើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរដល់ព្រះដែរ។