God give manna to eat.
ប្រជាជនឃ្លានខ្លាំងណាស់។ ពួកគេបានធ្វើដំណើរកាត់ទីរហោស្ថានអស់រយះពេលច្រើនថ្ងៃហើយ។ពួកគេមិនមានអាហារល្អសម្រាប់បរិភោគទៀតទេ។ ប្រជាជនចាប់ផ្ដើមរអ៊ូរទាំ។ ពួកគេភ្លេចហើយថាព្រះជាអម្ចាស់នឹងថែរក្សាពួកគេ។
ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេថា ទ្រង់នឹងប្រទានម្ហូបពីស្ថានសួគ៏អោយប្រជារាស្ត្ររបស់ព្រះអង្គ។
ពេលព្រឹកបន្ទាប់មកស្រាប់តែមានគ្រាប់ល្អិតៗ ពណ៏សរចម្លែក ពាសពេញដី។ លោកម៉ូសេក៏ប្រាប់ប្រជាជនថា " នេះជានំបុ័ងមកពីព្រះអម្ចាស់ "។ ប្រជាជនបានហៅនំបុ័ងនោះថា នំម៉ាណា។ វាមានរសជាតិដូចជានំធ្វើជាមូយទឹកឃ្មុំ។ ប្រជាជនទាំងអស់បានជួយគ្នាក្នុងការរើសនំម៉ាណា។ ជារៀងរាល់ថ្ងៃមនុស្សទាំងអស់សុទ្ធតែមានម្ហូបបរិភោគគ្រប់គ្រាន់រៀងខ្លូន។