God make a path through the Red Sea.
ស្ដេចផារ៉ោន បានមានបំណងចង់អោយជនជាតិអេស៊ីបទាំងអស់ត្រឡប់មកប្រទេសអេស៊ីបវិញ ដោយស្ដេចមិនមានសល់ទាសករ ដើម្បីធ្វើការងារទាំងអស់ដែលជនជាតិអ៊ីស្រាអែលធ្លាប់ធ្វើមុនពេលដែលពួកគេចាកចេញទេ។
ដូចច្នេះស្ដេចផារ៉ោន និងទាហានរបស់ទ្រង់បានដេញតាមពីក្រោយជនជាតិអ៊ីស្រាអែល។ នៅពេលប្រជាជនឃើញទាហានកំពុងតែមក ពួកគេភ័យខ្លាចណាស់។ ពួកគេមិនអាចរត់គេចឆ្ងាយបានទេ ពីព្រោះពួកគេនៅឯមាត់ច្រាំងសមុទ្រក្រហមទៅហើយ។
ប៉ុន្ដែព្រះជាអម្ចាស់បានថែរក្សាប្រជារាស្រ្ដរបស់ព្រះអង្គ។ ព្រះជាអម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកម៉ូសេ អោយលើដៃដាក់ពីលើសមុទ្រក្រហម។ ព្រះជាអម្ចាស់បានបញ្ចូនខ្យល់ដ៏ខ្លាំង ដែលបក់ហើយបក់ទៀតដែលបង្កើតបានជា ផ្លូវលំ ស្ងួតមូយកាត់តាមសមុទ្រក្រហម។ ប្រជាជនក៍បានដើរកាត់សមុទ្រនៅលើដីគោក!
ពួកទាហានអេស៊ីបព្យាយាមទៅតាមពួកគេ។ នៅពេលប្រជាជនអ៊ីស្រាអែលមានសុវត្តិភាពនៅឯត្រើយម្ខាងហើយនោះ ព្រះជាអម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា អោយដាក់ដៃលើសមុទ្រម្ដងទៀត។ ទឹកបានត្រឡប់ចូលកន្លែងដើមរបស់វាវិញ។ វ៉ូ! ទាហានអេស៊ីបទាំងអស់ត្រូវបានទឹកគ្របដណ្ដប់ពីលើជីវិត។
ជនជាតិអ៊ីស្រាអែលទាំងអស់បានជឿទុកចិត្តដល់ព្រះជាអម្ចាស់ដោយសាររបៀបដែលទ្រង់សង្រ្គោះពួកគេពីសាសន៍អេស៊ីប។