ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤
១៥កាលម្នាក់ ដែលអង្គុយនៅតុជាមួយ បានឮពាក្យទាំងនោះ គាត់ក៏ទូលទ្រង់ថា មានពរហើយ អ្នកណាដែលនឹងបរិភោគក្នុងនគរព្រះ ១៦តែទ្រង់មានបន្ទូលថា មានបុរសម្នាក់រៀបជប់លៀងជាយ៉ាងធំ ក៏អញ្ជើញមនុស្សជាច្រើន ១៧ដល់ពេលជិតស៊ីលៀង គាត់ប្រើបាវឲ្យទៅប្រាប់ពួកភ្ញៀវថា សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ ១៨តែគេចាប់តាំងដោះសាដូចគ្នាទាំងអស់ អ្នកមុននិយាយថា ខ្ញុំបានទិញចំការ ហើយខ្ញុំត្រូវទៅមើលចំការនោះ សូមឲ្យលោកអត់ទោស ១៩ម្នាក់ទៀតថា ខ្ញុំបានទិញគោ៥នឹម ខ្ញុំត្រូវទៅលវាមើល សូមឲ្យលោកអត់ទោស ២០ម្នាក់ទៀតក៏ថា ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន ២១បាវនោះក៏ត្រឡប់ទៅវិញ ជំរាបចៅហ្វាយខ្លួនតាមដំណើរនោះ ដូច្នេះលោកប្រាប់ទៅបាវ ទាំងកំហឹងថា ចូរប្រញាប់ចេញទៅឯផ្លូវតូចធំនៅទីក្រុង នាំអស់ពួកមនុស្សក្រ ពិការ ខ្វាក់ នឹងខ្ញើច ចូលមកឲ្យឆាប់ ២២បាវនោះក៏ជំរាបថា លោក ការដែលលោកបង្គាប់នោះ បានធ្វើហើយ តែនៅតែមានសល់កន្លែងទៀត ២៣រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ ២៤ដ្បិតអញប្រាប់ថា ឯពួកមនុស្សទាំងប៉ុន្មាន ដែលអញបានអញ្ជើញមកមុននោះ អញលែងឲ្យអ្នកណា១ភ្លក់ម្ហូបរបស់អញហើយ។
២៥មានមនុស្សសន្ធឹកណាស់ ដើរទៅជាមួយនឹងទ្រង់ នោះទ្រង់បែរទៅមានបន្ទូលនឹងគេថា ២៦បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ ២៧ហើយអ្នកណាដែលមិនផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំ នោះក៏ធ្វើជាសិស្សខ្ញុំមិនបានដែរ ២៨ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន ២៩ក្រែងកាលណាដាក់ជើងជញ្ជាំង រួចបង្ហើយមិនបាន នោះអស់អ្នកណាដែលឃើញក៏នឹងសើចចំអកឲ្យ ៣០ដោយពាក្យថា អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន ៣១ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេច១ទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងជាខ្លួននាំពល១ម៉ឺន ទៅតទល់នឹងស្តេច ដែលនាំពល២ម៉ឺន មកច្បាំងបានឬមិនបាន ៣២បើឃើញថាមិនបានទេ នោះទ្រង់នឹងចាត់រាជទូត ឲ្យទៅសើុបសួរពីកិច្ច ដែលចងស្ពានមេត្រីនឹងគ្នាជាយ៉ាងណា ក្នុងកាលដែលស្តេចនោះនៅឆ្ងាយនៅឡើយ ៣៣ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ ៣៤អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន ៣៥គ្មានប្រយោជន៍ដល់ដីឬជីទេ គេនឹងចោលទៅក្រៅវិញ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ១៥កាលម្នាក់ ដែលអង្គុយនៅតុជាមួយ បានឮពាក្យទាំងនោះ គាត់ក៏ទូលទ្រង់ថា មានពរហើយ អ្នកណាដែលនឹងបរិភោគក្នុងនគរព្រះ ១៦តែទ្រង់មានបន្ទូលថា មានបុរសម្នាក់រៀបជប់លៀងជាយ៉ាងធំ ក៏អញ្ជើញមនុស្សជាច្រើន ១៧ដល់ពេលជិតស៊ីលៀង គាត់ប្រើបាវឲ្យទៅប្រាប់ពួកភ្ញៀវថា សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ ១៨តែគេចាប់តាំងដោះសាដូចគ្នាទាំងអស់ អ្នកមុននិយាយថា ខ្ញុំបានទិញចំការ ហើយខ្ញុំត្រូវទៅមើលចំការនោះ សូមឲ្យលោកអត់ទោស ១៩ម្នាក់ទៀតថា ខ្ញុំបានទិញគោ៥នឹម ខ្ញុំត្រូវទៅលវាមើល សូមឲ្យលោកអត់ទោស ២០ម្នាក់ទៀតក៏ថា ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន ២១បាវនោះក៏ត្រឡប់ទៅវិញ ជំរាបចៅហ្វាយខ្លួនតាមដំណើរនោះ ដូច្នេះលោកប្រាប់ទៅបាវ ទាំងកំហឹងថា ចូរប្រញាប់ចេញទៅឯផ្លូវតូចធំនៅទីក្រុង នាំអស់ពួកមនុស្សក្រ ពិការ ខ្វាក់ នឹងខ្ញើច ចូលមកឲ្យឆាប់ ២២បាវនោះក៏ជំរាបថា លោក ការដែលលោកបង្គាប់នោះ បានធ្វើហើយ តែនៅតែមានសល់កន្លែងទៀត ២៣រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ ២៤ដ្បិតអញប្រាប់ថា ឯពួកមនុស្សទាំងប៉ុន្មាន ដែលអញបានអញ្ជើញមកមុននោះ អញលែងឲ្យអ្នកណា១ភ្លក់ម្ហូបរបស់អញហើយ។
២៥មានមនុស្សសន្ធឹកណាស់ ដើរទៅជាមួយនឹងទ្រង់ នោះទ្រង់បែរទៅមានបន្ទូលនឹងគេថា ២៦បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ ២៧ហើយអ្នកណាដែលមិនផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំ នោះក៏ធ្វើជាសិស្សខ្ញុំមិនបានដែរ ២៨ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន ២៩ក្រែងកាលណាដាក់ជើងជញ្ជាំង រួចបង្ហើយមិនបាន នោះអស់អ្នកណាដែលឃើញក៏នឹងសើចចំអកឲ្យ ៣០ដោយពាក្យថា អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន ៣១ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេច១ទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងជាខ្លួននាំពល១ម៉ឺន ទៅតទល់នឹងស្តេច ដែលនាំពល២ម៉ឺន មកច្បាំងបានឬមិនបាន ៣២បើឃើញថាមិនបានទេ នោះទ្រង់នឹងចាត់រាជទូត ឲ្យទៅសើុបសួរពីកិច្ច ដែលចងស្ពានមេត្រីនឹងគ្នាជាយ៉ាងណា ក្នុងកាលដែលស្តេចនោះនៅឆ្ងាយនៅឡើយ ៣៣ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ ៣៤អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន ៣៥គ្មានប្រយោជន៍ដល់ដីឬជីទេ គេនឹងចោលទៅក្រៅវិញ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។