ព្រះគម្ពីរ លោកម៉ូសេដឹកនាំប្រជារាស្រ្តចេញពីប្រទេសអេសុីប

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​៣ ខែកុម្ភៈ ឆ្នាំ២០២៤
និក្ខមនំ ១២:៣៣-៣៩, ១៣:១៧-២២ Exodus 12:33-39, 13:17-22
Moses Leads the people out of Egypt.

   ព្រះអម្ចាស់សព្វព្រះហឬទ័យអោយប្រជារាស្រ្តរបស់របស់ព្រះអង្គចេញពីប្រទេសអេស៊ីប ហើយធ្វើដំណើរយ៉ាងឆ្ងាយទៅកាន់កន្លែងថ្មី។ ពួកគេទាំងអស់បានវេចខ្ចប់អ្វីៗទាំងអស់ដែរពួកគេមាន(ព្រះអម្ចាស់ឲ្យគេសុំយក)។ ពួកគេបានប្រមូលសត្វទាំងអស់របស់ពួកគេមក។ពួកគេមានគ្នារាប់រយ រាប់ពាន់នាក់ គឺច្រើនជាងចំនួនដែលអ្នកចង់រាប់ទៅទៀត !
      លោកម៉ូសេបានប្រាប់ប្រជាជនថា " ព្រះអម្ចាស់នឹងថែរក្សាយើងទាំងអស់គ្នា។ ព្រះអម្ចាស់នឹងដឹកនាំ ព្រមទាំងបង្ហាញផ្លូវយើងទាំងអស់គ្នាផង " ។
      នៅពេលថ្ងៃ ព្រះអម្ចាស់បានដាក់បង្គោលពពកធំព៏ណស នាំផ្លូវខាងមុខ។ ពួកគេដើរតាមបង្គោលពពកនោះ។ នៅពេលយប់ ព្រះអម្ចាស់បានដាក់បង្គោលភ្លើងដ៏ធំ ដើម្បីនាំផ្លូវ។ ហើយបណ្ដាជនបានដើរតាមបង្គោលភ្លើងដ៏ធំនោះ។
      មនុស្សម្នា និង​សត្វទាំងអស់បានដើរតាមក្រោយបង្គោលពពករបស់ព្រះអម្ចាស់នៅពេលថ្ងៃ ហើយដើរតាមក្រោយបង្គោលភ្លើងដ៏ធំរបស់ទ្រង់នៅពេលយប់។ ប្រជាជនសប្បាយរីករាយណាស់ ដែលពួកគេបានធ្វើដំណើរទៅកាន់លំនៅស្ថានថ្មី។ ពួកគេសប្បាយចិត្តណាស់ដែរព្រះអម្ចាស់បង្ហាញថា ទ្រង់បានគង់នៅជាមូយពួកគេ។ ប្រជាជនទាំងអស់គ្នាដឹងថា ព្រះអម្ចាស់កំពុងថែរក្សាពួកគេ​ នៅក្នុងការធ្វើដំណើរដ៏វែងឆ្ងាយនេះ។