ព្រះគម្ពីរ លោកម៉ូសេនិយាយថា ចូរអោយប្រជារាស្ត្រខ្ញុំចេញទៅ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​២៧ ខែមករា ឆ្នាំ២០២៤
និក្ខមនំ ៥:១-១២:៣២ Exodus 5:1-12:32
Moses says,Let my people go

  លោកម៉ូសេ បានទៅគាល់ស្តេចផារ៉ោន ហើយនិយាយថា "ព្រះជាម្ចាស់បានមានព្រះបន្ទូលថា ចូរអោយប្រជារាស្ត្រទ្រង់ចេញទៅ"។ ប៉ុន្តែ ស្តេចផារ៉ោន មិនស្តាប់តាមឡើយ។ ផ្ទុយទៅវិញស្តេចផារ៉ោន បានធ្វើអោយជនជាតិអ៊ីស្រាអែល ធ្វើការកាន់តែធ្ងន់ឡើងថែមទៀត!

     លោកម៉ូសេ​ បានទៅគាត់ស្តេចផារ៉ោន ម្តងទៀត។ គាត់បានទូលបា្រប់ស្តេចផារ៉ោនថា "ព្រះជាម្ចាស់ នឹងបញ្ជូលបញ្ហាដ៏អាក្រក់អោយចូលមកក្នុងប្រទេសអេស៊ីប ប្រសិនបើទ្រង់មិនអោយប្រជាជនអ៊ីស្រាអែលចេញទៅទេ"។ ស្តេចផារ៉ោន មិនខ្វល់អ្វីឡើយ។ ស្តេចក៏បានបដិសេធ(មិនយល់ព្រម) ម្តងទៀត។
     ដោយសារតែស្តេចផារ៉ោន មិនព្រមស្តាប់តាមព្រះជាម្ចាស់សោះ នោះទ្រង់ក៏បញ្ជូលបញ្ហាអាក្រក់អោយកើតឡើងនៅក្នុងស្រុកអេស៊ីប។ បញ្ហាទាំងឡាយកាន់តែអាក្រក់ឡើង។ មានសត្វកង្កែបជាច្រើនចេញពីទន្លេមក ហើយចូលទៅក្នុងរបស់របរទាំងអស់។ ហើយក៏មានសត្វល្អិតជាច្រើននៅគ្រប់ទីកន្លែង។ សត្វពាហនៈ ដែលនៅតាមទីវាល ស្លាប់ទាំងអស់។ មនុស្សទាំងអស់ កើតមានដំបៅអាក្រក់ពេញខ្លួន ហើយរុក្ខជាតិទាំងអស់ត្រូវបានបំផ្លាញ។ ប៉ុន្តែ ស្តេចផារ៉ោន នៅតែបានបដិសេធថាមិនអោយជនជាតិអ៊ីស្រាអែល ចេញទៅទេ។
      ទីបំផុត សូម្បីតែបុត្រារបស់ស្តេចផារ៉ោន ក៏ត្រូវសុគតដែរ។ ពេលនោះ ស្តេចផារ៉ោន បានដឹងថា ព្រះទ្រង់មានព្រះចេស្តាខ្លាំងណាស់។​ ស្តេចផារ៉ោន បានមានបន្ទូលប្រាប់ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលទាំងអស់ អោយចេញទៅ៕