ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤
១លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ ២ទ្រង់ក៏មានបន្ទូលទៅគេថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់ ៣ទៅចុះ មើល ខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន ៤កុំឲ្យយកកាបូប ឬយាម ឬស្បែកជើងឡើយ ក៏កុំឲ្យគំនាប់អ្នកណាតាមផ្លូវផង ៥ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត ៦បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្ដីសុខសាន្ត នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្ដីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ ៧ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ពីព្រោះអ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ ៨ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល នោះឲ្យទទួលបរិភោគរបស់អ្វីៗ ដែលគេលើកមកឲ្យចុះ ៩ទាំងមើលពួកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា នគរព្រះជិតមកដល់អ្នករាល់គ្នាហើយ ១០តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅឯផ្លូវ ហើយនិយាយថា ១១នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ ១២ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុំមនឹងទ្រាំបានងាយ ជាជាងភូមិនោះ ១៣វេទនាដល់ឯង ក្រុងខូរ៉ាស៊ីនអើយ វេទនាដល់ឯង ក្រុងបេតសៃដាអើយ ពីព្រោះការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស នឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ អង្គុយក្នុងផេះផង ១៤ដូច្នេះ នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស នឹងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា ១៥ហើយក្រុងកាពើណិមអើយ គឺឯងដែលបានដំកើងឡើងស្មើស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ១៦ឯអ្នកណាដែលស្តាប់អ្នករាល់គ្នា នោះឈ្មោះថាស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា នោះឈ្មោះថាមើលងាយដល់ខ្ញុំ ហើយអ្នកណាដែលមើលងាយខ្ញុំ នោះក៏ឈ្មោះថាមើលងាយ ដល់ព្រះដែលចាត់ឲ្យខ្ញុំមកដែរ។
១៧ពួក៧០នាក់នោះក៏មកវិញដោយអំណរ ហើយទូលថា ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ ១៨នោះទ្រង់មានបន្ទូលទៅគេថា ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ មកដូចជាផ្លេកបន្ទោរ ១៩មើល ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាច នឹងដើរជាន់ទាំងពស់នឹងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ ២០ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។