God talks to Moses.
លោកម៉ូសេបានចេញទៅរស់នៅឯវាលរហោស្ថាន។ គាត់បានមើលថែរក្សាសត្វចៀម។ថ្ងៃមូយគាត់បានមើលឃើញហេតុការណ៏័ដ៏ចម្លែកមូយ។គឺមានគុម្ពគម្ពោតមូយ ដែលមានភ្លើងឆេះតែវាមិនឆេះអស់ឡើយ! លោកម៉ូសេក៏បានដើរទៅជិតគុម្ពគម្ពោតនោះ ដើម្បីពិនិត្យមើលថា ហេតុអ្វីបានាវាឆេះមិនសុសសោះដូច្នេះ ។
ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកម៉ូសេ ពីក្នុងគុម្ពគម្ពោតនោះមក។ ទ្រង់មានបន្ទូលថា " ម៉ូសេចូរដោះស្បែកជើងឯងចេញ ដ្បិតដីនេះ ជាទីបរិសុទ្ធ"។ លោកម៉ូសេបានដឹងថានេះ គឺជាព្រះដែលកំពុងមានព្រះបន្ទូល។ ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា " ម៉ូសេអើយចូលទៅប្រាប់ស្ដេចផារ៉ោនថា អោយអនុញ្ញាត្តិអោយប្រជារាស្រ្ដរបស់អញចេញ អោយមានសិរីភាពទៅ"។ ព្រះជាម្ចាស់មិនសព្វព្រះហឬទ័យអោយជនជាតិអ៊ីស្រាអែលជាប់ជាទាសករតទៅទៀតទេ។ ព្រះជាម្ចាស់ទ្រង់បានសព្វព្រះហឬទ័យ អោយលោកម៉ូសេធ្វើជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល។
លោកម៉ូសេបានភ័យខ្លាចណាស់។ គាត់បានខ្លាចថា ស្ដេចផារ៉ោន ប្រហែលជាមិនស្ដាប់គាត់ឡើយ ហើយគាត់បានភ័យខ្លាចថា ជនជាតិអ៊ីស្រាអែលគ៏មិនស្ដាប់តាមគាត់ដែរ។
ព្រះជាម្ចាស់បានមានព្រះបន្ទូលបា្រប់លោកម៉ូសេថា ព្រះអង្គនឹងជូយលោកម៉ូសេ អោយធ្វើនូវអ្វីដែលព្រះអង្គសព្វព្រះហឬទ័យ។ ហើយលោកម៉ូសេថែមទាំង អាចសម្ដែងការអស្ចារ្យបានទៀតផង។ ដូច្នេះ ស្ដេចផារ៉ោន នឹងធ្វើនូវអ្វីៗដែលព្រះជាម្ចាស់សព្វព្រះហឬទ័យ។ ប៉ុន្ដែលោកម៉ូសេគាត់នៅតែភ័យខ្លាចដដែល។ ដូច្នេះ ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់លោកម៉ូសេថា បងប្រុសរបស់គាត់ឈ្មោះអើរ៉ុននឹងជួយគាត់ដែរ។ ទីបំផុត លោកម៉ូសេ បានត្រុៀមខ្លួនរួចជាស្រេច ដើម្បីទៅនិយាយជាមួយនឹងស្ដេចផារ៉ោន៕