ព្រះគម្ពីរ លូកា ៨:៤១-៥៦

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​១៨ ខែមករា ឆ្នាំ២០២៤
៤១នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ គាត់​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ សូម​អង្វរ​ទ្រង់ ឲ្យ​យាង​ទៅ​ផ្ទះ​គាត់ ៤២ព្រោះ​គាត់​មាន​កូន​ស្រី​តែ​១ អាយុ​ប្រហែល​១២​ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ កាល​ទ្រង់​កំពុង​តែ​យាង​ទៅ នោះ​បណ្តា​មនុស្ស​ប្រជ្រៀត​គ្នា​លើ​ទ្រង់។ ៤៣ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ ៤៤នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណ​១​រំពេច​នោះ ៤៥ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​ពាល់​ខ្ញុំ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ប្រកែក នោះ​ពេត្រុស នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទូល​ថា លោក​គ្រូ បណ្តា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់ ដូច្នេះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ធ្វើ​អី ៤៦ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ ៤៧កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង ៤៨ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្ដី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ។ ៤៩កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​គាត់​ថា កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត ៥០ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ ៥១រួច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មិន​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ហើយ​ឪពុក​ម្តាយ​របស់​កូន​នោះ​ប៉ុណ្ណោះ ៥២ឯ​មនុស្ស​ទាំង​អស់ គេ​កំពុង​តែ​យំ​សោក​សង្រេង​នឹង​នាង តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​យំ​អី នាង​មិន​មែន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ ៥៣គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន ៥៤នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​បន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង ៥៥ខណ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម នោះ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ ៥៦ឪពុក​ម្តាយ​នាង​ក៏​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ពី​ការ​នោះ​ឡើយ។ ៤១នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ គាត់​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ សូម​អង្វរ​ទ្រង់ ឲ្យ​យាង​ទៅ​ផ្ទះ​គាត់ ៤២ព្រោះ​គាត់​មាន​កូន​ស្រី​តែ​១ អាយុ​ប្រហែល​១២​ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ កាល​ទ្រង់​កំពុង​តែ​យាង​ទៅ នោះ​បណ្តា​មនុស្ស​ប្រជ្រៀត​គ្នា​លើ​ទ្រង់។ ៤៣ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ ៤៤នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណ​១​រំពេច​នោះ ៤៥ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​ពាល់​ខ្ញុំ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ប្រកែក នោះ​ពេត្រុស នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទូល​ថា លោក​គ្រូ បណ្តា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់ ដូច្នេះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ធ្វើ​អី ៤៦ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ ៤៧កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​បាន​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង ៤៨ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្ដី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ។ ៤៩កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​គាត់​ថា កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត ៥០ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ ៥១រួច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មិន​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ហើយ​ឪពុក​ម្តាយ​របស់​កូន​នោះ​ប៉ុណ្ណោះ ៥២ឯ​មនុស្ស​ទាំង​អស់ គេ​កំពុង​តែ​យំ​សោក​សង្រេង​នឹង​នាង តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​យំ​អី នាង​មិន​មែន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ ៥៣គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន ៥៤នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​បន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង ៥៥ខណ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម នោះ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ ៥៦ឪពុក​ម្តាយ​នាង​ក៏​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ពី​ការ​នោះ​ឡើយ។