ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី១៦ ខែមករា ឆ្នាំ២០២៤
១៦គ្មានអ្នកណាអុជចង្កៀង រួចយកផើងមកគ្រប ឬយកទៅដាក់នៅក្រោមគ្រែឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកណាដែលចូលមកបានឃើញពន្លឺភ្លឺ ១៧ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកសំដែងចេញ ឬអ្វីជាសំងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅពន្លឺនោះឡើយ ១៨ដូច្នេះ ត្រូវឲ្យប្រយ័ត ដែលអ្នករាល់គ្នាឮជាយ៉ាងណា ដ្បិតអ្នកណាដែលមាន គេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែអ្នកណាដែលគ្មាន នោះនឹងដកយកទាំងរបស់ដែលមើលទៅដូចជាអ្នកនោះមានចេញផង។
១៩នោះមាតា នឹងបងប្អូនទ្រង់ ក៏មករកទ្រង់ តែចូលទៅឯទ្រង់មិនបាន ដោយព្រោះមានមនុស្សច្រើនណាស់ ២០មានគេទូលទ្រង់ថា ម្តាយ នឹងបងប្អូនលោក មកឈរនៅខាងក្រៅ ចង់ជួបនឹងលោក ២១តែទ្រង់ឆ្លើយទៅគេថា ឯអ្នកដែលជាម្តាយ នឹងបងប្អូនខ្ញុំ គឺអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាមវិញ។
២២មានកាល១ថ្ងៃនោះ ទ្រង់ចុះទូកជាមួយនឹងពួកសិស្ស ហើយមានបន្ទូលទៅគេថា ចូរយើងឆ្លងទៅត្រើយម្ខាង នោះក៏ចេញទៅ ២៣កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច ២៤គេចូលទៅតើនទ្រង់ទូលថា លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់នឹងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ ២៥រួចទ្រង់មានបន្ទូលទៅគេថា តើសេចក្ដីជំនឿរបស់អ្នករាល់គ្នានៅឯណា គេក៏ភ័យខ្លាច ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះលោកនេះជាអ្វី បានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ។