ព្រះគម្ពីរ ព្រះជាម្ចាស់ការពារទារកឈ្មោះម៉ូសេ

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសៅរ៍ ទី​១៣ ខែមករា ឆ្នាំ២០២៤
និក្ខមនំ ២:១-១០ Exodus 2:1-10
God protects baby Moses

    ស្តេច​ផារ៉ោនបាន​ភ័យ​ខ្លាច​ចំពោះ​ជនជាតិ​អ៊ីស្រាអែលណាស់។ ដ្បិត​ជនជាតិអ៊ីស្រាអែល​ច្រើនណាស់​នៅក្នុង​ប្រទេស​​អេស៊ីប។ ស្តេចផារ៉ោន​បានគិតថា មានជនជាតិអ៊ីស្រាអែលច្រើនពេក ស្តេចផារ៉ោន​ បាន​រៀបចំ​គម្រោង​ការណ៍​នឹងបញ្ឈប់ពួកគេ​ ដោយបង្ករ​ការឈឺចាប់ដល់​ទារក​ទាំង​អស់​របស់​ជនជាតិ​អ៊ីស្រាអែល។

   ប៉ុន្តែ​មាន​ម្តាយ​ម្នាក់​បានលាក់​កូន​ប្រុស​ខ្លួន​ពីក្រុមទាហានអេស៊ីប​។​ នៅពេល​ដែល​នាង​មិនអាចលាក់កូន​របស់​ខ្លួន​តទៅទៀតបាន នាងក៏បានធ្វើកន្ត្រកមួយដែល​អាចអណ្តែតលើទឹកបាន ហើយ​នាង​បានដាក់ទារកនោះ ទៅ​ក្នុង​កន្ត្រក ហើយបានដាក់កន្ត្រក​​នោះទៅក្នុងទន្លេ យ៉ាងប្រុងប្រយ័ត្ន។ ចំណែកឯបងស្រី​របស់ទារកតូចនោះ​ឈ្មោះម៉ារាម បានលាក់ខ្លួន​ក្បែរៗ​នោះ ដើម្បីមើលថា តើនឹងមានការអ្វីកើតឡើង។​
       ឯបុត្រី​ស្តេចផារ៉ោន​បាន​យាង​ចុះ​ទៅ​ទន្លេ​ជាមួយ​ភីលៀង​របស់​ព្រះ​នាង ដើម្បី​ស្រង់ព្រះគង្គារ (ងូតទឹក) ក្នុងទន្លេ។​ ​ព្រះ​នាងបាន​ទតឃើញកន្ត្រកនោះ ហើយ​បាន​ចាត់អោយភីលៀងម្នាក់ ទៅយកកន្ត្រកនោះមក។ នៅពេលដែល​ព្រះនាង​បាន​បើកកន្ត្រកនោះឡើង ទារកនោះកំពុងតែយំព្រះនាង​បានមានព្រះទ័យអាណិតទារកនោះជាខ្លាំង។ នាង​ម៉ារាម ក៏បានរត់សំដៅទៅ​ម្ចាស់​ក្សត្រី (កូនស្រី​ស្តេច) ហើយនិយាយឡើងថា "តើីគួរអោយខ្ញុំម្ចាស់​ទៅ​ហៅ​អ្នក​ណា​ម្នាក់​អោយ​​មក​ថែ​រក្សា​ទារកតូចនេះ​សម្រាប់​ព្រះ​នាង​ដែរ​រឺទេ?" ។

      ព្រះនាងក៏បានយល់ព្រម ដូច្នេះ​ នាងម៉ារ៉ាម ​បានទៅនាំម្តាយ​របស់​នាង មកឯម្ចាស់​ក្សត្រី។ ព្រះនាង​បាន​ប្រាប់​ម្តាយ​នេះ​អោយ​មើល​ថែរក្សា​ទារកនោះផង។ ក្រោយមកព្រះនាង​បាន​ដាក់ឈ្មោះ​អោយ​ទារកនោះថា ម៉ូសេ នៅពេល​ដែល​ ម៉ូសេ ធំ​ដឹងក្តីឡើង គាត់​បាន​រស់នៅជាមួយម្ចាស់ក្សត្រី​នៅក្នុង​វាំងរបស់​ស្តេច​ផារ៉ោន!