The people of Isarel are slaves in Egypt
បងប្រុសៗរបស់លោកយ៉ូសែប និងឪពុកព្រមទាំងក្រុមគ្រួសារទាំងអស់គ្នា បានប្តូរទីលំនៅទៅនៅប្រទេសអេស៊ីបវិញ។ ពួកគេបានរស់នៅទីនោះអស់រយៈជាច្រើនឆ្នាំ។ ពួកគេមានកូនជាច្រើននាក់ ហើយកូនៗរបស់ពួកគេក៏មានកូនជាច្រើនទៀតដែរ។ ពួកគេត្រូវបានហៅថាជនជាតិអ៊ីស្រាអែល មិនយូរប៉ុន្មាន ក៏មានជនជាតិអ៊ីស្រាអែលជាច្រើននាក់នៅក្នុងប្រទេសអេស៊ីប។
ឥឡូវនេះមានសេ្តចថ្មីមួយអង្គទៀត នៅក្នុងប្រទេសអេស៊ីប។ ស្តេចផារ៉ោននេះមិនបានដឹងអំពីការល្អ ដែលយ៉ូសែបបានធ្វើសម្រាប់ប្រទេសជាតិរបស់ខ្លួននោះទេ។ សេ្តចមានការភ័យខ្លាចចំពោះជនជាតិអ៊ីស្រាអែល ពីព្រោះពួកគេមានចំនួនច្រើនពេក។ ស្តេចបានគិតថា ពួគគេប្រហែលជាអាចគ្រប់គ្រងលើប្រទេសនេះ។ ស្តេចផារ៉ោនថ្មីនេះ បានធ្វើអោយជនជាតិអ៊ីស្រាអែលបានក្លាយទៅជាទាសកររបស់ខ្លួន មានន័យថា ស្តេចបានបង្ខំអោយពួកគេអោយធ្វើការងារធ្ងន់ៗ ហើយមិនបានបង់ថ្លៃឈ្នួលអ្វីទាំងអស់។
ទោះបីជាជនជាតិអេស៊ីបបានប្រព្រឹត្តចំបោះជនជាតិអ៊ីស្រាអែលយ៉ាងអាក្រក់បែបនេះក៏ដោយ ក៏ព្រះជាម្ចាស់មានគម្រោងការណ៍មួយ ដើម្បីជួយជនជាតិអ៊ីស្រាអែលដែរ។