ព្រះគម្ពីរ លូកា ៤:៣១-៤៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​២ ខែមករា ឆ្នាំ២០២៤
៣១ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើ‌ណិម ជា​ទី​ក្រុង​ស្រុក​កាលី‌ឡេ ក៏​តែង‌តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សំរាក ៣២គេ​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ដោយ​អំណាច ៣៣រីឯ​នៅ​ក្នុង​សាលា​នោះ មាន​មនុស្ស​ម្នាក់ ដែល​មាន​វិញ្ញាណ​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា ៣៤ហ៊ឹះ នែ​ព្រះ‌យេស៊ូវ​ពី​ណា‌សារ៉ែត​អើយ តើ​យើង ហើយ​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ ៣៥ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ ៣៦គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ដោយ​អំណាច​នឹង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ ៣៧នោះ​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ពី​ទ្រង់ សុស‌សាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំ‌វិញ។ ៣៨រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង ៣៩ទ្រង់​ក៏​ឈរ​ឈ្ងោក​ទៅ​នាង ទាំង​កំហែង​ដល់​គ្រុន នោះ​គ្រុន​ក៏​បាត់​ទៅ រួច​នាង​ក្រោក​ឡើង​ភ្លាម បំរើ​ដល់​ទាំង​អស់​គ្នា។ ៤០ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះ‌ហស្ត​លើ ៤១ក៏​មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ដែរ វា​ស្រែក​ឡើង​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ តែ​ទ្រង់​បន្ទោស ហាម​មិន​ឲ្យ​វា​និយាយ​សោះ ពី​ព្រោះ​វា​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត។ ៤២លុះ​ព្រឹក​ឡើង ទ្រង់​យាង​ចេញ​ទៅ​ឯ​កន្លែង​ស្ងាត់ ឯ​បណ្តា​មនុស្ស​គេ​តាម​រក​ទ្រង់ ក៏​មក​ដល់ ហើយ​ឃាត់​ទ្រង់ ដើម្បី​មិន​ឲ្យ​ទ្រង់​យាង​ចេញ​ពី​គេ​ឡើយ ៤៣តែ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះវរ‌បិតា​ចាត់​ឲ្យ​ខ្ញុំ​មក ៤៤ទ្រង់​ក៏​ប្រកាស​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​នៅ​ស្រុក​កាលី‌ឡេ​ទួទៅ។ ៣១ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើ‌ណិម ជា​ទី​ក្រុង​ស្រុក​កាលី‌ឡេ ក៏​តែង‌តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សំរាក ៣២គេ​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ដោយ​អំណាច ៣៣រីឯ​នៅ​ក្នុង​សាលា​នោះ មាន​មនុស្ស​ម្នាក់ ដែល​មាន​វិញ្ញាណ​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា ៣៤ហ៊ឹះ នែ​ព្រះ‌យេស៊ូវ​ពី​ណា‌សារ៉ែត​អើយ តើ​យើង ហើយ​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ ៣៥ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ ៣៦គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ដោយ​អំណាច​នឹង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ ៣៧នោះ​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ពី​ទ្រង់ សុស‌សាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំ‌វិញ។ ៣៨រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង ៣៩ទ្រង់​ក៏​ឈរ​ឈ្ងោក​ទៅ​នាង ទាំង​កំហែង​ដល់​គ្រុន នោះ​គ្រុន​ក៏​បាត់​ទៅ រួច​នាង​ក្រោក​ឡើង​ភ្លាម បំរើ​ដល់​ទាំង​អស់​គ្នា។ ៤០ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះ‌ហស្ត​លើ ៤១ក៏​មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ដែរ វា​ស្រែក​ឡើង​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ តែ​ទ្រង់​បន្ទោស ហាម​មិន​ឲ្យ​វា​និយាយ​សោះ ពី​ព្រោះ​វា​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត។ ៤២លុះ​ព្រឹក​ឡើង ទ្រង់​យាង​ចេញ​ទៅ​ឯ​កន្លែង​ស្ងាត់ ឯ​បណ្តា​មនុស្ស​គេ​តាម​រក​ទ្រង់ ក៏​មក​ដល់ ហើយ​ឃាត់​ទ្រង់ ដើម្បី​មិន​ឲ្យ​ទ្រង់​យាង​ចេញ​ពី​គេ​ឡើយ ៤៣តែ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះវរ‌បិតា​ចាត់​ឲ្យ​ខ្ញុំ​មក ៤៤ទ្រង់​ក៏​ប្រកាស​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​នៅ​ស្រុក​កាលី‌ឡេ​ទួទៅ។